ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ការថ្លែងដែលថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នក ណា»
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការថ្លែងរបស់សម្ដេច កាលពីពេលកន្លងមក ដែលថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា»នោះ គឺមិនមែនជាសម្ដីលេងសើច ហើយក៏មិនមែនជាសម្ដី ដើម្បីផ្ចាញ់ផ្ចាល ចំពោះអ្នកណានោះដែរ តែនេះជារឿងពិតតែម្ដង។ ការគូសបញ្ជាក់យ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល វិមានពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយរំលឹកថា កាលពីប៉ុន្មានខែមុន ប្រហែលជាប្រជាជនកម្ពុជា ជាងពាក់កណ្ដាល បានស្ដាប់លឺសម្ដេច មានប្រសាសន៍ថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងអ្នកណា»។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា នេះមិនមែនជាសម្ដីលេងសើច ហើយក៏មិនមែនជាសម្ដី ដើម្បីផ្ចាញ់ផ្ចាល ចំពោះអ្នកណានោះដែរ តែនេះជារឿងពិតតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា នៅពេលដែលសម្ដេច និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទៅសម្ភោធផ្លូវលេខ៥៥ តភ្ជាប់ពីខេត្តពោធិ៍សាត់ ទៅកាន់ព្រំដែនថៃ ដែលនៅពេលនោះ សម្ដេចតេជោ បានថ្លែងដោយលើកជាសំណួរថា តើមានអ្នកណា ដើរតួនាទីជំនួសចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា? ផ្លូវរាប់ពាន់គីឡូម៉ែត្រ ប្រពន្ធធារាសាស្រ្ដ អគ្គិសនី និងផ្នែកដទៃទៀត តើអ្នកណាមកជំនួស ប្រសិនបើជា មិនមានប្រទេសចិននោះ។
សម្ដេចតេជោ ហ៊ុន សែន បានរលឹកទៀតថា នៅពេលដែលសម្ដេច ចូលរួមក្នុងសន្និសីទ ស្ដីពី អនាគតអាស៊ី អ្នកសម្របសម្រួល បានសួរសំណួរមកកាន់សម្ដេចថា «ឯកឧត្ដម ហាក់ដូចជាបាន ងាកទៅរកចិន» នាពេលនោះសម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបដោយត្រង់ថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំពឹងអ្នកណា»។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តថា «សូមប្រជាជនកម្ពុជា នៅទូទាំងប្រទេស ដែលកំពុងស្ដាប់ ការផ្សាយបន្តផ្ទាល់ ប្រហែលជាជិត២០ទូរទស្សន៍ បណ្ដាញវិទ្យុ និងអនឡាញរាប់សិប ស្ដាប់បាន តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំ ទៅទំនាក់ទំនងជាមួយនិងមិត្តចិន ហើយបានមកនូវសមិទ្ធផលបែបនេះ…នេះគ្រាន់តែជាសមិទ្ធិផលមួយ ក្នុងចំណោមសមិទ្ធិផលរាប់រាយ ដែលជាការដ្ឋានធំៗ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


