Connect with us

ព័ត៌មានជាតិ

ទឹកភ្លៀង​លិចតំបន់ទំនាប​ ក្នុងក្រុងព្រះសីហនុ​ បានស្រកវិញ​ប៉ុន្មានម៉ោងក្រោយ

បានផុស

នៅ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៦ ខែកញ្ញា នេះថា កាលពីព្រឹកថ្ងៃទី ១៥ ម្សិលមិញ មានភ្លៀងធ្លាក់ខ្លាំងនៅក្រុងពះសីហនុ បណ្ដាលឱ្យជន់លិច​តំបន់​ទំនាបមួយចំនួន លុះដល់ពេលរសៀលទឹកបានស្រកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ទំនាបដែលលិចនោះ រួមាន សង្កាត់លេខ ៤ និងភូមិសាស្ត្រ សង្កាត់លេខ១ និងផ្នែកខ្លះ​សង្កាត់​លេខ ៣ ដែលជាតំបន់ទំនាប នៅក្នុងសង្កាត់នីមួយៗ។

លោក ឃាង ភារម្យ ឱ្យដឹងទៀតថា នៅថ្ងៃព្រហស្សតិ៍ នេះ ស្ថានភាពភ្លៀងមិនទាន់មាននោះទេ ខណៈ​ដែលអាជ្ញាធរ​នៅតែបន្ត​តាមដាន និងត្រៀមជួយសង្គ្រោះពលរដ្ឋ ព្រមទាំងការងារកាយ​ប្រឡាយ អូររ នៅទីតាំងដែល​រងការ​ជន់​លិច។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា នៅរសៀលថ្ងៃពុធម្សិលមិញ ទឹកបានជន់លិចខ្លាំង នៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

អាជ្ញាធរបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈ​លោក ឃាង ភារម្យ បញ្ជាក់ថា កំពុងធ្វើរបាយការណ៍ពីផលប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម