ព័ត៌មានអន្ដរជាតិ
បេសកកម្ម ៩០ ថ្ងៃត្រូវបានបញ្ចប់ យាន Shenzhou-12 របស់ ចិន ត្រឡប់មកផែនដីវិញ ចុះចតដោយសុវត្ថិភាព (មានវីដេអូ)
ទូរទស្សន៍ CCTV របស់ចិនបានបង្ហាញវីដេអូនៃការចុះចតរបស់យានអវកាស Shenzhou-12 នៅវាលខ្សាច់ Gobi ។
អវកាសយានិកចិន ៣ រូបគឺលោក Nie Haisheng លោក Liu Boming និងលោក Tang Hongbo បានវិលត្រឡប់មកផែនដីវិញនៅថ្ងៃទី ១៧ ខែកញ្ញានេះ បន្ទាប់ពីបានបញ្ចប់បេសកម្មលើកដំបូងរបស់ប្រទេសនេះរយៈពេល ៩០ ថ្ងៃទៅកាន់ស្ថានីយ៍តារាវិថី Tiangong ចាប់តាំងពីឆ្នាំ ២០១៦ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឲ្យដឹងថា យាន Shenzhou-12 បានចុះចតដោយសុវត្ថិភាពនៅតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិននៅវាលខ្សាច់ Gobi ។
គួររំឭកថា កាលពីថ្ងៃទី ៤ ខែកក្កដា អវកាសយានិកចិនបានសម្តែងការដើរលំហអាកាសលើកដំបូង ក្នុងរយៈពេល ១៣ ឆ្នាំ បន្ទាប់ពីយានអវកាស Shenzhou-12 ដែលដឹកអវកាសយានិកបានចូលចតដោយជោគជ័យជាមួយបន្ទប់ស្នូល Tianhe នៃស្ថានីយ Tiangong កាលពីខែមិថុនា ។
Tiangong គឺជាគន្លងស្ថានីយអនាគតរបស់ចិន ប៉ុន្តែវានៅតែត្រូវបានសាងសង់ ខណៈបន្ទប់ស្នូ Tianhe គឺជាមជ្ឈមណ្ឌលត្រួតពិនិត្យរបស់ស្ថានីយ Tiangong ។ វាត្រូវបានបញ្ជូនទៅស្ថានីយ៍អវកាសដោយរ៉ុកកែតផ្ទុកយន្តហោះ Long March 5B នៅចុងខែមេសា ។
ទន្ទឹមនោះ ទីក្រុងប៉េកាំងរំពឹងថានឹងបញ្ចប់ការដំឡើងស្ថានីយ៍អវកាសដំបូងរបស់ខ្លួននៅក្នុងគន្លងផែនដីទាបនៅឆ្នាំ ២០២២ ។ ប្រទេសនេះបានរៀបចំផែនការបេសកកម្មជាច្រើនទាំងកប៉ាល់ដឹកទំនិញ និងនាវិកនៅទូទាំងឆ្នាំ ២០២១ និង ២០២២ ដើម្បីបញ្ចប់ការសាងសង់ស្ថានីយមួយនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វេបសាយ ចិន ចុះផ្សាយថា ភ្នំពេញ ជារាជធានីមានអ្នកចាក់វ៉ាក់សាំងកូវីដ ច្រើនបំផុតលើពិភពលោក
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


