ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា ផ្ដល់ជំនួយដល់គ្រួសារជនពិការរស់នៅតំបន់ដាច់ស្រយាលក្នុងថ្ងៃខួបកំណើត
តារាចម្រៀងលំដាប់កំពូលអ្នកនាង ឱក សុគន្ធកញ្ញា បាននាំយកអំណោយមួយចំនួនធំទៅជួយដក់គ្រួសារមួយដែលរស់នៅតំបន់ជនបទដាច់ស្រយាលជួបការលំបាកនិងខ្វះខាត។

ការនាំយកអំណោយនេះធ្វើឡើងស្របពេលនៃឱកាសថ្ងៃខួបកំណើតគម្រប់អាយុ៣៤ឆ្នាំរបស់តារាចមៀងអ្នកនាង ឱក សុគន្ធកញ្ញា កាលពីថ្មីៗកន្លងទៅនេះ។ ដោយឡែកបើតាមការបញ្ជាក់ពីក្រុមការងារ ឱក សុគន្ធកញ្ញា បានឲ្យដឹងថា អំណោយសប្បុរសធម៌នេះធ្វើឡើងតាមរយ:អង្គការនិងជនបង្គោលដើម្បីជួយដល់ពលរដ្ឋខ្វះខារ១គ្រួសារដែលមានទីលំនៅតំបន់ជនបទដាច់ស្រយាលក្នុងភូមិកោះខែ្មរ ឃុំអូរតៀង ស្រុកសំបូរខេត្តក្រចេះ(ដែលលោកពូជាមេគ្រួសារមានពិការភាព)។

អំណោយដែលតារាចម្រៀង ឱក សុគន្ធកញ្ញារួមមាន បង្គន់អនាម័យចំនួន១ ,អាងស្តុបទឹក១, កង់៤គ្រឿង (ត្បិតស្ថិតក្នុងជីវភាពលំបាកតែកូនៗទាំងអស់របស់គាត់នៅតែបន្តការសិក្សារនៅសាលាចម្ងាយ៧ ទៅ៨ គីឡូ ហើយកូនរបស់គាត់ត្រូវចំណាយពេលដើរទៅសាលាជារៀងរាល់ថ្ងៃ)។ ទូក/មង( សម្រាប់គាត់ប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ), សូឡា១គ្រឿងនិងអាគុយ១(ផ្ទះគាត់ពុំមានអគ្គិសនីប្រើប្រាស់ទេហើយកូនៗរៀនត្រូវអុជទៀន ដើម្បីសិក្សា) ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារ:ផ្សេងៗទៀតរួមទាំងជួសជុលផ្ទះផងដែរ។

ក្រុមការងារខាងលើបន្តថា ដំណើរការProjectលើកនេះមានការយីតយ៉ាវដោយសារទីតាំងផ្ទះរបស់គ្រួសារគាត់នៅដាច់ស្រយាលទើបក្រុមសាងសង់ត្រូវប្រើគោយន្តក្នុងការដឹកជញ្ជូនសម្ភារ:ផ្លូវលំបាកបូករួមទាំងអាកាសធាតុផងដែរ។ យ៉ាងណាដំណើរការក៏បានបញ្ចប់ទៅដោយរលូន។
យើងទាំងអស់គ្នាជាអ្នកគាំទ្ររីករាយនិងមានសេចក្តីសុខទោះជាពេលនេះស្ថិតក្នុងការរីករាលដាល Covid-19យ៉ាងណាក្តី ក៏យើងទាំងអស់គ្នាអាចបានធ្វើបុណ្យរួមគ្នាដើម្បីសម្រាលទុក្ខលំបាកដល់គ្រួសារមួយនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


