ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានលិចទីក្រុង បាងកក ក្រោយការព្យាករណ៍ភ្លៀងធ្លាក់ខ្លាំងពេញមួយសប្ដាហ៍នេះ
នាយកដ្ឋានឧតុនិយមថៃបានព្រមានពីហានិភ័យនៃការជន់លិចនៅទីក្រុងបាងកក បន្ទាប់ពីមានការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងសម្រាប់សប្តាហ៍នេះ ។

រដ្ឋធានីមួយនេះបានជួបប្រទះអាកាសធាតុសើមអស់រយៈពេល ៣ សប្តាហ៍ជាប់ៗគ្នាហើយ ខណៈឥឡូវនេះកម្រិតទឹកនៅប្រឡាយភាគខាងកើតក្រុងបាងកកបានកើនឡើងខ្ពស់រួចទៅហើយ ។

ទន្ទឹមនោះអភិបាលក្រុងបាងកកលោក Aswin Kwanmuang បាននិយាយថា ម៉ាស៊ីនបូមទឹកចាំបាច់ត្រូវដាក់ពង្រាយដើម្បីបង្ហូរទឹកចេញពីប្រឡាយ ហើយសំរាម និងស្មៅត្រូវការយកចេញដើម្បីកែលម្អប្រព័ន្ធលូបង្ហូរទឹក ។

ស្របពេលជាមួយគ្នានេះ កាសែត Bangkok Post បានរាយការណ៍ថា ម៉ាស៊ីនបូមទឹកត្រូវបានបំពាក់នៅតំបន់ដែលងាយនឹងមានទឹកជំនន់ ហើយមជ្ឈមណ្ឌលឆ្លើយតបទឹកជំនន់របស់រដ្ឋធានី បានធ្វើការ ២៤ ម៉ោងក្នុងមួយថ្ងៃដើម្បីធានាការឆ្លើយតបរហ័សក្នុងករណីមានទឹកជំនន់ ខណៈការជន់លិចមួយចំនួននៅក្នុងរដ្ឋធានីបានកើតរួចទៅហើយ ។

ចំណែកយោងតាមនាយកដ្ឋានឧតុនិយមបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍នៅគ្រប់តំបន់ទាំងអស់នៃប្រទេសថៃ ចាប់ពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃសុក្រ ហើយតំបន់ឆ្នេរអាចមើលឃើញពីកម្ពស់ទឹករលករហូតដល់ ២ ម៉ែត្រ ក្នុងអំឡុងពេលមានភ្លៀងផ្គររន្ទះនៅសមុទ្រ Andaman និងឈូងសមុទ្រថៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


