Connect with us

ចរាចរណ៍

មនុស្សប្រុសស្រី ៤នាក់ រងរបួស ករណីរថយន្តបុកម៉ូតូកង់បី

បានផុស

នៅ

មនុស្សប្រុសស្រី ៤នាក់ ធ្វើដំណើរដោយម៉ូតូកង់បី (passapp) ត្រូវរងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បណ្ដាល​ឡើង​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​សេរី​ទំនើប បុក​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​ក្រឡាប់​។ ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី រសៀល​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​៥១ មូលដ្ឋាន​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន ម៉ូតូ​កង់​បី passapp ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HK- 6331 ធ្វើដំណើរ​មាន​មនុស្ស​ចំនួន​០៤​នាក់ រួមមាន​ម្ដាយ កូន​ចំនួន​០២​នាក់ និង​អ្នកបើក passapp​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ផ្លូវកែង​បំបែក​ជា​បួន មាន​រថយន្ត​ម៉ាក Lexus 570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q -0168 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៨ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុ​ង​ល្បឿន​លឿន​ល្មម បាន​ជ្រុល​ទៅបុក ម៉ូតូ​កង់​បី passapp យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​កង់​បី ក្រឡាប់ ខូចខាត​បែក​កញ្ចក់​ផ្នែក​ខាង និង​បណ្ដាល​ឲ្យ​មនុស្ស​០៤​នាក់ ប្រុស​ស្រី​រួមទាំង​កូនក្មេង​ចំនួន​០២ រងរបួស​ធ្ងន់​ស្រាល បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ដើម្បី​សម្របសម្រួល​ភាគី​ទាំងសងខាង និង​ធ្វើការ​វាស់វែង យក​រថយន្ត​និង​ម៉ូតូ​កង់​បី ចេញពី​កណ្ដាលផ្លូវ ជៀសវាង​បង្ក​ការកកស្ទះ​ចរាចរណ៍​។ បច្ចុប្បន្ន​រថយន្ត​រួមទាំង​ម៉ូតូ​កង់​បី passapp ត្រូវបាន​នគរបាល​ផ្នែក​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​នាំយកទៅ​រក្សាទុក​ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវីធី​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១៥ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មហាអំណាចអឺរ៉ុប ២ប្រទេស ព្រមានអំពីការធ្វើសង្គ្រាមរបស់រុស្ស៊ី ក្នុងប្លុកនេះ ប៉ុន្មានឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម