ព័ត៌មានជាតិ
អាជីវករលក់ដូរនៅជុំវិញផ្សារបានលុង ផ្ទុះការតវ៉ាជាមួយអាជ្ញាធរទាមទារ៣ចំណុច
ក្រុមអាជីវករដែលកំពុងលក់ដូរនៅជុំវិញផ្សារបានលុង ក្នុងតំបន់៤ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលមានចំនួនប្រហែលជា១០០នាក់បាននាំគ្នាទៅធ្វើការតវ៉ានៅពីមុខសាលាខេត្តរតនគិរី ដើម្បីសុំឲ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ និងជួយដោះស្រាយដល់ពួកគាត់។ ប៉ុន្តែស្របពេលនោះ ដោយសារតែមានការជួបជុំមនុស្សច្រើនពេក សមត្ថកិច្ចដែលកំពុងឈរយាមនៅគោលដៅនោះក៏ទាញទ្វាររបងរបស់សាលាខេត្តបិទទ្វារចាក់សោពីខាងក្នុងតែម្ដង។
ពាក់ព័ន្ធនឹងការផ្ទុះតវ៉ារបស់ជីវករនេះ គឺពួកគាត់មិនព្រមទទួលយកនៅការសម្រេចប្រគល់តូបរានរបស់អាជ្ញាធរខេត្តដែលសម្រេចប្រគល់ឲ្យពួកគាត់តាមកំណត់ក្នុងមួយតូបរានបានត្រឹមតែ១,២០mគុណ៣,២០m។
ការផ្ទុះតវ៉ានេះ គឺក្នុងគោលបំណងស្នើសុំឲ្យអាជ្ញាធរខេត្តជាពិសេសលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជួយសម្រួលដោះស្រាយជូនដល់ពួកគាត់ចំនួន៣ចំណុចរួមមាន៖
ទី១.ស្នើសុំឲ្យធ្វើតូបរានជូនដល់ពួកគាត់ក្នុងទំហំ២,០០mគុណ៣,២០m ក្នុងមួយឈ្មោះ។
ទី២.សូមឲ្យរក្សាទីតាំងអ្នកលក់ចាស់នៅដដែលមានន័យថា អ្នកណាលក់នៅកន្លែងណាសូមឲ្យលក់នៅត្រង់កន្លែងនោះវិញ។
ទី៣.សូមធ្វើការបដិសេធន៍មិនទទួលយកនូវការចាប់ឆ្នោតដើម្បីជ្រើសរើសកន្លែងលក់។
គួរបញ្ជាក់ផងដែរថា ដីដែលនៅជុំវិញផ្សារបានលុងក្នុងតំបន់៤នេះ គឺជាដីដែលគ្រប់គ្រងដោយរដ្ឋបាលសាលាខេត្តរតនគិរី ហើយកន្លងមកយើងសង្កេតឃើញថា ទីតាំងដែលបងប្អូនអាជីវករកំពុងតែប្រកបមុខរបរលក់ដូរនៅលើដីទាំងអស់នេះ គឺគាត់លក់ដូរនៅលើដីភក់ជ្រាំ គ្មានប្រព័ន្ធលូឲ្យបានត្រឹមត្រូវ ដំបូលខ្លះប្រក់តង់រហែករយ៉េរយ៉ៃ កន្លែងខ្លះ ជួលឆត្រឯកជនគេយកមកដាក់ ហើយម្យ៉ាងទៀតការលក់ដូររបស់ពួកគាត់មានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់នោះទេ។
ដោយសារមូលហេតុទាំងអស់ខាងលើនេះហើយ ទើបអាជ្ញាធរខេត្តសម្រេចធ្វើការអភិវឌ្ឍន៍ រៀបចំតូបរានឲ្យពួកគាត់លក់ដូរឲ្យបានត្រឹមត្រូវប្រកបដោយអនាម័យ និងមានសណ្ដាប់ធ្នាប់ឡើងវិញ។
ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក ជួន សុផល តំណាងឲ្យលោក អាន ចាន់ណា ដែលជាអ្នកសាងសង់តូបរានជុំវិញផ្សារក្នុងតំបន់៤ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានយើងថា ការងារសាងសង់តូបរានជុំវិញផ្សារទាំងអស់នេះ គឺសម្រេចដោយក្រសួង មិនមែនសម្រេចត្រឹមតែថ្នាក់ខេត្តនោះទេ ហើយការកំណត់ម៉ែត្រក្នុងតូបរាននីមួយៗក៏សម្រេចដោយក្រសួងដែរ ប៉ុន្តែចំពោះបងប្អូនអាជីវករណាដែលចង់បានតូបរានដែលមានទំហំធំគាត់អាចទិញបានក្នុងមួយឈ្មោះចំនួន២តូបរានជាប់គ្នាទៅតាមតម្រូវការរបស់គាត់ ហើយតម្លៃតូបរាននីមួយៗ គឺមានតម្លៃខុសៗគ្នា ហើយតម្លៃទាំងអស់នេះគឺកំណត់ដោយរបស់ក្រសួង។
ទោះបីជាយ៉ាងនេះក្តី ក្រុមអាជីវករខាងលើនៅតែទទួចសុំចូលជួបថ្នាក់ដឹកនាំខេត្តដើម្បីស្នើសុំឲ្យជួយដោះស្រាយជូនពួកគាត់ដូចសំណើរទាំងបីចំណុចខាងលើនេះ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាថៃ Bella បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group