Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

បានផុស

នៅ

ព្រះវិហារ ​៖ លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ អម​ដោយ​លោក​អនុប្រធាន​មន្ទីរ​២​រូប និង​មន្ត្រី​២​រូប កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ លើ​កំណាត់​ផ្លូវជាតិ​លេខ ៦២ ចន្លោះ គីឡូម៉ែត្រ​៥២+០០០ ស្ថិតនៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ខណៈដែល​កំពុង​ដំណើរការ​សាងសង់​ជា​ផ្លូវការ ក្រោយ​ទទួល​បាន​ការ​ឯកភាព​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាម​សំណើ​របស់​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ខេត្តព្រះវិហារ​នាពេល​កន្លងមក​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាង​ទ្រី ក្នុងឱកាស​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ថានីយ​អចល័ត អូរ​ពោធិ​-​ព្រះវិហារ លោក​បាន​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស ត្រូវធ្វើ​ការសាងសង់​ស្ថានីយ​នេះ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស ប្រយោជន៍​ដើម្បី​ឲ្យ​សំណង់​នេះ​មានគុណ​ភាព​ប្រើប្រាស់​បាន​យូរ​អង្វែង​។

លោក​ប្រធាន​មន្ទីរ បាន​បន្តថា អនុវត្ត​តាម​ការណែនាំ​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ ក្រុមការងារ​ជំនាញ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត តែង​ចុះ​ជាប់​ជាប្រចាំ​តាម​ដងផ្លូវ​ជាតិ​នានា ក្នុង​ទិសដៅ​ត្រួត​ពិនិត្យមើល​រថយន្ត ដែល​ដឹកជញ្ជូន​លើស​ទម្ងន់ បណ្តាល​ឲ្យ​ផ្លូវថ្នល់​របស់​យើង​ងាយ​នឹងរង​ខូចខាត​។

លោក សំ លាង​ទ្រី បាន​ថ្លែង​បញ្ជាក់​ថា ស្រប​ពេល​ដែល​ស្ថានីយ​ថ្លឹង​រថយន្ត​អចល័ត​អូរ​ពោធិ​-​ព្រះវិហារ នេះ បាន​សាងសង់​រួចរាល់ នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នោះ លោក​សង្ឃឹមថា ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់ នឹង​ត្រូវ​ការ​បន្ថយ ហើយ​មន្ត្រី​របស់​យើង​ក៏​មិន​ពិបាក​ដើរល្បាត​ឃ្លាំមើល​តទៅទៀត​ដែរ​។

លោក សំ លាង​ទ្រី ក៏បាន​ថ្លែង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ដោយ​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ មិន​ត្រូវ​វ៉ា​ជែង​ទាំង​ប្រថុយប្រថាន មិនត្រូវ​ដឹក​លើស ទម្ងន់​កំណត់ មិន​ត្រូវ​ដឹក​សំពីងសំពោង ពិសេស​ត្រូវ​ពាក់​ខ្សែក្រវាត់​ជានិច្ច​រាល់ពេល​បើកបរ នឹងត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ការណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល «៣​កុំ និង​៣​ការពារ​» ដើម្បី​ការពារ​ខ្លួន​យើង​ក្រុមគ្រួសារ និង​សហគមន៍​ពី​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

F-16 របស់ថៃ ត្រូវកងទ័ពខ្មែរបាញ់ធ្លាក់មួយគ្រឿងហើយ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជាថ្កោលទោសអំពើឈ្លានពានដោយទ័ពថៃ និងទទូចអន្តរជាតិថ្កោលទោសទង្វើខុសច្បាប់របស់ថៃលើកម្ពុជាបែបនេះ

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងសុខាភិបាល ដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដាជាតិ សម្រាប់ប្រព័ន្ធកត់ត្រាជំងឺមហារីក បែបប្រជាសាស្ត្រ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

បាញ់កម្ពុជាមុនហើយ ស្រាប់តែថៃប្រកាសបិទសាលារៀនតាមព្រំដែនទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ ប្រើលេសចំនួន២ ដើម្បីបញ្ជូនកម្លាំងបន្ថែមមកកាន់តំបន់រសើបនៅព្រំដែនជាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដើម្បីតែមហិច្ឆតាចង់បានទឹកដីខ្មែរ កងទ័ពថៃហ៊ានឈ្លានពានបើកការបាញ់មុន មិនខ្វល់ទុក្ខលំបាកប្រជាជនខ្លួន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​​​កង​ទ័ពអ៊ុយក្រែនបាត់​បង់​យន្តហោះ​ចម្បាំង​បារាំង​​«Dassault Mirage 2000»​ លើក​ដំបូង​​​​ ​​​​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម