ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិថៃ ៧នាក់ ដែលកំពុងលបឆ្លងដែនមកធ្វើការ នៅក្នុងប្រទេសកម្ពុជា
ជនជាតិថៃ ៧នាក់ ត្រូវបានតម្រួតការពារព្រំដែនថៃលេខ៤ សហការជាមួយកម្លាំងយោធា ក្នុងកងរយលេខ ១២ ធ្វើការឃាត់ខ្លួននៅក្បែរខ្សែបន្ទាត់ព្រំដែនស្របពេល ដែលពួកគេកំពុងធ្វើដំណើរប្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ដើម្បីរកការងារធ្វើ។
ក្នុងកិច្ចប្រតិបត្តិការ នៃការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ និង ៣០ នាទីល្ងាច ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិ១ ក្នុងឃុំណូនម៉ាកម៉ុន ស្រុកគោកខ្យូង ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរ ជិតដល់ព្រំដែនកម្ពុជា ក្នុងពេលដែលប្រទេសថៃមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់តែមានសភាពធ្ងន់ធ្ងរ ពិសេស គឺមេរោគបំប្លែងខ្លួនដែលតា។

ពួកគេ បានអះអាងថា ការលបឆ្លងដែននេះ គឺចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ដោយទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយពួកគេទាំង ៧ នាក់ គឺជាមិត្តរួមការងារនៅក្នុងទីក្រុងបាងកក ជាមួយគ្នា ទើបបបួលគ្នាមកទីនេះតែម្តង ដោយមានរថយន្តតួរីសទៅទទួល ដល់ក្រុងបាងកក និង ដឹកយកមក ទម្លាក់នៅក្នុងរីសតមួយកន្លែង ក្នុងស្រុកអារញ្ញប្រាថេត ទើបមានរថយន្តនីសាន់ទៅដឹកបន្តឆ្ពោះទៅខ្សែបន្ទាត់ព្រំដែនកម្ពុជា ទើបមានមេខ្យល់មកយកបន្ត។

ក្រោយពេលសាកសួរទើបដឹងថា ពួកគេមកពីទីក្រុងបាងកក ៤ នាក់ ប៉ាធុំថានី ១ នាក់ ស៊ីសាកេត ១ នាក់ និង ណុនថៈបុរី ១ នាក់។ បច្ចុប្បន្នជនជាតិថៃទាំង ៧ នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួតស្រុកគោកខ្យូង ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី