Connect with us

សុខភាព

សូមប្រយ័ត្នកើតជំងឺបាតភ្នែក បណ្ដាលមកពីជំងឺទឹកនោមផ្អែម!

បានផុស

នៅ

“ជំងឺបាតភ្នែក បណ្ដាលមកពីជំងឺទឹកនោមផ្អែម” គឺជាផលវិបាកមួយ ដែលបណ្ដាលមកពីការបន្តកើនឡើងនៃកម្រិតជាតិស្ករខ្ពស់នៃ ជំងឺទឹកនោមផ្អែម។

​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម មិនមាន​រោគសញ្ញា​គួរឲ្យកត់សម្គាល់​ទេ ប៉ុន្ដែ​ស្ថានភាព​ជំងឺ​នឹង​វិ​វត្ដ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​មិនដឹង​ខ្លួន​។

​ការវិវត្ដ​ខាងលើនេះ ​នឹង​ធ្វើឲ្យ​អ្នកជំងឺ​ពិការភ្នែក​បន្ទាប់ពី​មាន ការថយចុះ​បន្ដិច​ម្ដងៗ​នៃ​ចក្ខុវិញ្ញាណ (​ការមើលឃើញ​) របស់​អ្នកជំងឺ​។ ដូច្នេះ​ការពិនិត្យ និងស្វែងរក​រោគសញ្ញា​បាន​ទាន់ពេលវេលា​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​លោកអ្នក​។​

​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ ដែលមាន​អាត្រា HbA1c លើសពី 7% (​លើ​តេស្ត​ឈាម​) នៅពេល​ពិនិត្យ​សុខភាព យើង​សូម​ធ្វើការ ណែនាំ​ឲ្យ​លោកអ្នក​ធ្វើការ​ពិនិត្យ​ភ្នែក​ឱ្យបាន​ទាន់ពេលវេលា​៕

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម