Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ២វត្ត

បានផុស

នៅ

លោក ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ចំនួន២វត្ត ដែលគង់នៅវត្តព្រែកថ្លឹង និងវត្តកែវមុនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​កាន់បិណ្ឌ​ទី​៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមានលោក​ឧត្ដមសេនីយ៍ត្រី ឈុន ប៊ុន​ទី មេបញ្ជាការរង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​តំណាង នាំយកថវិកាទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ០២វត្ត ដែលគង់នៅវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុង​សង្កាត់​ព្រែ​កំពឹស ខណ្ឌ​ដង្កោ​។​

​វត្ត​ទាំងពីរ​ខាងលើ​ ដែល​ទទួល​នូវ​ការ​ប្រ​គេ​ប​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ​រ័ត្ន ស្រ៊ាង ​រួមមាន​ថវិកា​ចំនួន ០៤​លាន​រៀល និង​ទេយ្យវត្ថុ​រួមមាន​អង្ករ​ចំនួន ០២​តោន​, ទឹក​សុទ្ធ​ចំនួន​៨០​កេស​, ទឹកក្រូច​កូ​កា​៥០​កេស​, មី​៤០​កេស​, ទឹកត្រី​ទឹកស៊ីអ៊ីវ​៤០​យួរ​, ត្រីខកំប៉ុង​០៤​កេស​, ស្ករ​គ្រាប់​០៤​កេស ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​ចំនួន​០២ គឺ​វត្ត​ព្រែក​ថ្លឹង និង​វត្ត​កែវ​មុនី ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​សូម​បញ្ជាក់​ថា ព្រោះតែ​បញ្ហាកូ​វីដ​-១៩ បានធ្វើ​ឲ្យ​ពិធី​កាន់បិណ្ឌ នៅតាម​វត្ត​អារាម​ក្នុងឆ្នាំនេះ ត្រូវបាន​រឹតត្បិត ដោយ​មិនមាន​ការជួបជុំ ឈរលើ​គោលការណ៍ ៣​ការពារ ៣​កុំ ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មិនបាន​អញ្ជើញ​ទៅ​វត្ត​ដើម្បី​កាន់បិណ្ឌ​ដោយផ្ទាល់ ត្រឹមតែ​ចាត់​ក្រុមការងារ នាំយក​ថវិកា និង​ទេយ្យវត្ថុ​ទៅ​ប្រគេន​ព្រះសង្ឃ​ប៉ុណ្ណោះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម