ព័ត៌មានជាតិ
តម្លៃសាច់ជ្រូករស់ និងតម្លៃលក់នៅលើទីផ្សារ មានការធ្លាក់ចុះក្នុងឱកាសភ្ជុំបិណ្ឌ
តម្លៃសាច់ជ្រូករស់ និងតម្លៃសាច់ជ្រូកនៅលើទីផ្សារ មានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ស្របពេលដែលប្រទេសកម្ពុជាបាន និងកំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើតាមឲ្យដឹងពីលោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
លោក ស្រ៊ុន ពៅ បានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ តម្លៃសាច់ជ្រូកមានការធ្លាក់ចុះជាខ្លាំង ទាំងតម្លៃជ្រូករស់ និងសាច់ជ្រូកដែលលក់នៅលើទីផ្សារ។ លោកថា នៅពេលមុនភ្ជុំបិណ្ឌប៉ុន្មានថ្ងៃ តម្លៃជ្រូករស់ក្នុង ១គីឡូតម្លៃ ១៣,០០០រៀល តែឥឡូវនៅសល់តែ ៩,០០០រៀលប៉ុណ្ណោះ។ ចំណែកឯសាច់ជ្រូកលក់នៅលើទីផ្សារវិញ សាច់សុទ្ធមានតម្លៃ ១៨,០០០រៀល ហើយសាច់ បីជាន់តម្លៃ ពី២០,០០០ ទៅ ២២,០០០រៀលប៉ុណ្ណោះ ហើយធ្លាក់តម្លៃនេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់អ្នកចិញ្ចឹម។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា «នៅក្នុងទីផ្សារប៉ុន្មានថ្ងៃនេះ ឃើញធ្លាក់ចុះយ៉ាងកំហុគ សាច់ជ្រូករស់ក៏ធ្លាក់ចុះយ៉ាងកំហុគ ហើយលក់អត់ចេញទៀតសាច់ជ្រូករស់ ដោយឡែកសាច់ជ្រូកនៅទីផ្សារ យើងឃើញហើយ សាច់សុទ្ធតម្លៃ ១៨,០០០រៀល ហើយសាច់ បីជាន់អីសល់តែ ២០,០០០ ២២,០០០ទេ អញ្ចឹងអាតម្លៃអស់នេះ វាធ្លាក់ថ្លៃដ៏កំហុគនេះ គឺធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមហើយ អ្នកចិញ្ចឹមបានន័យថា ក្រោមដើមផលិតរបស់គាត់ហើយ ហើយលក់មិនចេញថែមទៀត»។
តាមលោក ស្រ៊ុន ពៅ តម្លៃសាច់ជ្រូកមានការធ្លាក់ចុះ គឺពិតជាធ្វើឲ្យប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ទទួលបានផលចំណេញពិតមែន តែការចំណេញនេះ នឹងមិនទទួលបានរយៈពេលវែងនោះទេ ដោយសារតែនៅពេលដែលកសិករ ជាអ្នកចិញ្ចឹមលក់ចេញខាតនោះ ពួកគាត់ឈប់ចិញ្ចឹមបន្តទៀតហើយ។
កត្តាដែលនាំឲ្យតម្លៃជ្រូកធ្លាក់ចុះនោះ ដោយសារតែការនាំចូល និងការចិញ្ចឹមនៅក្នុងស្រុក មានការកើនឡើង។ លោកបញ្ជាក់ថា «កត្តានេះ មានពីរ កត្តាទី១ បញ្ហានាំចូល កត្តាទីពីរ បងប្អូនប្រជាពលរដ្ឋយើងចិញ្ចឹមបុកគ្នា មួយភ្ជុំពីរភ្ជុំធ្វើឲ្យប៉ះគ្នា បានសេចក្ដីថា ការចិញ្ចឹមហ្នឹង ដូចថាធម្មតាទេ យើងពីដើមទម្លាប់ថា ភ្ជុំបិណ្ឌ ចូលឆ្នាំអី វាត្រូវតែដាច់ហើយ តែវាស៊យ វាប៉ះនិងកូវីដ ផ្ទុះច្រើននៅតាមវត្តទៀត ហ្នឹងហើយដែលធ្វើឲ្យប៉ះពាល់យ៉ាងកំហុគ»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្រ៊ុន ពៅ បានឲ្យដឹងដែរថា បើតាមរបាយការណ៍ ដែលលោកទទួលបាន គឺការនាំចូលសត្វជ្រូករស់ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មួយថ្ងៃប្រមាណ ១,០០០ក្បាល។ យ៉ាងណាក៏ដោយសមាគមបានសំណូមពរ ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យផ្អាកការនាំចូលតែម្ដង ដើម្បីសម្រួលដល់ការលក់ របស់កសិករអ្នកចិញ្ចឹមជ្រូកក្នុងស្រុក៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


