សុខភាព
មនុស្សប៉ុន្មានក្រុមនេះ ត្រូវការពារខ្លួនឲ្យល្អ បើឆ្លងកូវីដបំប្លែងខ្លួន ដែលតា មិនងាយជាទេ
កូវីដបំប្លែងខ្លួនប្រភេទ ដែលតា (Delta) ជាវីរុសដែលមានសមត្ថភាពចម្លងទៅមនុស្សគ្រប់រូប មិនរើសមុខទេ ប្រសិនបើធ្វេសប្រហែស មិនការពារខ្លួនបានល្អ។ ខណៈអ្នកធ្លាប់វីរុសកូវីដទម្រង់ដើម មិនងាយប្រឈមនឹងការឆ្លងម្ដងទៀត កូវីដបំប្លែងខ្លួនប្រភេទ ដែលតា អាចចម្លងប៉ុន្មានដងទៀតក៏បាន មិនខ្វល់ថាអ្នកធ្លាប់ ឬមិនធ្លាប់ឆ្លងវីរុសកូវីដប្រភេទផ្សេងក៏ដោយ។

មិនតែប៉ុណ្ណោះ មនុស្សមួយចំនួនដែលធ្លាប់វិជ្ជមាន ដែលតា ពីមុនម្ដងក្ដី ក៏អាចប្រឈមនឹងការឆ្លងសារជាថ្មី ព្រមទាំងមានអាការធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតទៀតផង។
តាមប្រភពពី អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា មនុស្សគ្រប់គ្នាអាចប្រឈមនឹងការឆ្លងកូវីដបំប្លែងប្រភេទ ដែលតា បាន មិនថា ចាស់ ឬក្មេងនោះទេ ប៉ុន្តែក្រុមអ្នកដែលឆ្លងហើយ មិនងាយជាសះស្បើយរួមមាន ៣ ក្រុម៖
១. មនុស្សចាស់
២. មនុស្សដែលមានជំងឺប្រចាំកាយដូចជា ជំងឺហឺត ទឹកនោមផ្អែម បេះដូង សួត។ល។
៣. មនុស្សមានជំងឺអេដស៍
ប្រភេទមនុស្សទាំងប៉ុន្មានខាងលើនេះ ងាយនឹងធ្លាក់ខ្លួនឈឺខ្លាំង ពិបាកព្យាបាល រហូតគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងករណីដែលបានឆ្លងកូវីដបំប្លែងប្រភេទ ដែលតា ។
ដូចនេះហើយ ទាំង អង្គការសុខភាពពិភពលោក ទាំងក្រសួងសុខាភិបាលកម្ពុជា បានណែនាំឲ្យមនុស្សគ្រប់វ័យទាំងអស់ ការពារខ្លួនឯង ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួនល្អនូវវិធានការ ៣ការពារ ៣កុំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៦ សំនួរ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ អាចធ្វើអ្វីបាននិងមិនអាច
ចុចអាន៖ វីរុសកូវីដ-១៩ចម្លងយ៉ាងរហ័ស មិនមែនដោយសារប៉ះពាល់ផ្ទាល់ទេ តែមកពីមូលហេតុនេះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


