Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធម្តាយអ្នកនាំពាក្យតាលីបង់ ស្លាប់និងរបួសមនុស្សជិត ៥០នាក់

បានផុស

នៅ

គ្រាប់បែកមួយគ្រាប់ ដែលកំណត់គោលដៅលើច្រកចូលវិហារឥស្លាមមួយនៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យជនស៊ីវិលមួយចំនួនបាត់បង់ជីវិត។

គ្រាប់បែក បានកំណត់គោលដៅលើវិហារឥស្លាម Eidgah ខណៈអ្នកគោរពបូជា កំពុងប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធម្តាយរបស់អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahi ហើយការបំផ្ទុះគ្រាប់បែកនេះ តំណាងឲ្យការវាយប្រហារទ្រង់ទ្រាយធំលើកដំបូងនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីការចាកចេញរបស់កងកម្លាំងសហរដ្ឋអាមេរិក។

ក្រុមតាលីបង់និយាយថា មនុស្សចំនួន៥នាក់បានស្លាប់ និង១០នាក់ទៀតរងរបួសប៉ុន្តែប្រភពមន្ទីរពេទ្យនិយាយថា ចំនួនអ្នកស្លាប់គឺ ១០ នាក់និងរបួសជាង ៣០ នាក់នេះ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមអ្នកនាំពាក្យលោក Bilal Karimi បានបញ្ជាក់ថា យុទ្ធជនតាលីបង់ មិនមានគ្រោះថ្នាក់ក្នុងការវាយប្រហារនេះទេ។

ការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុម IS-K ដែលជាសម្ព័ន្ធរបស់ក្រុមរដ្ឋឥស្លាមនៅខេត្ត Khorasan។

ការវាយប្រហារប្រឆាំងក្រុមតាលីបង់ដោយក្រុមសកម្មប្រយុទ្ធ IS បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីក្រុមតាលីបង់ ក្តោបក្តាប់អំណាចកាលពីពាក់កណ្តាលខែសីហា។

ក្រុមសកម្មប្រយុទ្ធ IS ក៏ទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីខែសីហានៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់ជនជាតិអាហ្វហ្គានីស្ថាន ១៦៩ នាក់និងសមាជិកយោធាអាមេរិក ១៣ នាក់ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តាលីបង់ ចូលវាយឆ្មក់កន្លែងលាក់ខ្លួនរបស់ក្រុម IS សម្លាប់ និងចាប់ខ្លួនច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម