KPT+
បើភ្ញាក់ពីគេង ហើយអស់កម្លាំងខ្លាំង មានន័យថា យើងស្ត្រេសដល់កំពូលហើយ
ស្រ្តេស និងការគេងមិនលក់ ពាក់ព័ន្ធគ្នាយ៉ាងខ្លាំង ហើយបើតាមលក្ខណៈនៃការគេង មនុស្សត្រូវបានបែងចែកជា ២ប្រភេទ។ ទី១ គឺក្រុមដែលគេងលក់នៅពេលយប់ តែភ្ញាក់ពីគេងមក អស់កម្លាំង និងទី២ ក្រុមដែលអត់គេងនៅពេលយប់ ហើយមកគេងនៅពេលព្រឹកវិញ។ ទាំងនេះ បណ្ដាលមកពីបញ្ហាស្ត្រេស ដែលយើងចាំបាច់ត្រូវស្វែងយល់ពីមូលហេតុ។

បើយើងភ្ញាក់ពីគេងពេលព្រឹក ហើយភ្លាមៗ យើងស្រាប់តែមានអារម្មណ៍ថប់បារម្ភ(ល្វើយ ឬធុញថប់) វាជាសញ្ញាមួយ បង្ហាញថា យើងមានបញ្ហាស្ត្រេសដល់កំពូលហើយ។ ការជួបបញ្ហាស្ត្រេសដល់កម្រិតដូច្នេះ បានដាក់សម្ពាធយ៉ាងខ្លាំងលើរូបយើង ហើយយើងមិនអាចជំនះសម្ពាធនេះទេ។
ដំបូងឡើយ វាចាប់ផ្ដើមពីសកម្មភាពប្រចាំថ្ងៃរបស់យើង ដោយផ្ដល់ទាំងអារម្មណ៍សប្បាយចិត្ត និងមិនសប្បាយចិត្ត ដល់ជីវិតរបស់យើង។ ការខិតខំបំពេញការងារ ជម្លោះជាមួយអ្នកសហការី ការយល់ខុសជាមួយដៃគូ ឬបញ្ហាការសិក្សា ងាយបង្កបញ្ហាថប់បារម្ភណាស់។ បញ្ហាទាំងអស់នេះ មិនអាចធ្វើឲ្យខួរក្បាលរបស់ឈប់គិតនោះទេ សូម្បីតែពេលគេង ហើយបណ្ដាលឲ្យយើងគេងមិនលក់ស្កប់ស្កល់ និងយល់សប្ដិអាក្រក់ទៀតផង។ បញ្ហាទាំងអស់នេះ មានការវិវត្តជាបន្ដបន្ទាប់។

នៅពេលមួយ ខួរក្បាលរបស់យើង មិនអាចគ្រប់គ្រងបញ្ហាស្ត្រេសបាន ពេលនោះ យើងនឹងភ្ញាក់ពីគេងលឿងជាងធម្មតា។ បញ្ហាស្ត្រេសដែលមិនអាចគ្រប់គ្រងបាននេះហើយ គឺជាមូលហេតុបង្កការថប់បារម្ភ ធ្វើឲ្យអារម្មណ៍មិនសប្បាយចិត្ត និងបង្ខំឲ្យយើង ចាប់ផ្ដើមថ្ងៃថ្មីជាមួយអារម្មណ៍អវិជ្ជមាន។ អ្នកដែលជួបបញ្ហាថប់អារម្មណ៍ ភាគច្រើន មានអារម្មណ៍អស់កម្លាំងសឹងគ្រប់ពេល រួមជាមួយបញ្ហាងងុយគេង ខ្វះការផ្ដោតអារម្មណ៍ និងអារម្មណ៍ភិតភ័យខ្លាំង។
នៅពេលរាងកាយរបស់យើង ជួបបញ្ហាស្ត្រេសច្រើន វាផលិតអ័រម៉ូន Adrenaline និង Cortisol យ៉ាងច្រើន ដែលប៉ះពាល់ដល់ការចងចាំ។ បើមានអ័រម៉ូន Cortisol ច្រើនពេក វាបណ្ដាលឲ្យមានអតុល្យភាពកម្រិតជាតិស្ករក្នុងឈាម ជាលិកាសាច់ដុំធ្លាក់ចុះ ប្រព័ន្ធការពារចុះខ្សោយ និងជំរុញការធាត់ខុសប្រក្រតី។
ដើម្បីដោះស្រាយបញ្ហាខាងលើនេះ យើងអាចងូត ឬគេងត្រាំទឹកក្តៅឧណ្ហៗបាន ព្រោះទឹកក្តៅឧណ្ហៗជួយសម្រួលសាច់ដុំ បន្ថយភាពតានតឹង និងការថប់អារម្មណ៍។ ហាត់ប្រាណ ក៏ជាមធ្យោបាយមួយល្អដែរ ព្រោះវាមិនត្រឹមតែជួយដល់ប្រព័ន្ធការពារ និងរាងកាយនោះទេ វាងជួយដល់សុខភាពផ្លូវចិត្តទៀត។ ការធ្វើសមាធិ ដោយដកដង្ហើមវែងៗ ក៏ជួយសម្រួលខួរក្បាល និងកាត់បន្ថយអ័រម៉ូន Cortisol នៅក្នុងរាងកាយផងដែរ។
ក្រៅពីនេះ យើងអាចញ៉ាំអាហារប្រភេទវីតាមីន និងផឹកទឹកឲ្យបានច្រើន រួមជាមួយចៀសវាងការសម្លឹងអេក្រង់ទូរស័ព្ទដល់យប់ជ្រៅ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វិធី ៧ យ៉ាង បំបាត់ភាពអស់កម្លាំងល្ហិតល្ហៃ ធ្វើឲ្យមានថាមពលពេញមួយថ្ងៃ ស្រស់ស្រាយដូចគេឯង
ចុចអាន៖ ចេះតែងងុយមិនស្វាង មិនមែនមកពីអស់កម្លាំងទេ អាចកើតជំងឺមួយប្រភេទនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


