ព័ត៌មានអន្ដរជាតិ
អ្នកជាសះស្បើយពី ដែលតា មានអង់ទីគ័រការពារបានល្អដូចចាក់វ៉ាក់សាំងពីរដូស
យោងតាមប្រភពពីគេហទំព័រ Daily Mail បានឱ្យដឹងថា អ្នកជំងឺជាសះស្បើយពីកូវីដបំប្លែងខ្លួន ដែលតា ភាគច្រើន សរីរាង្គពួកគេអាចផលិតអង់ទីគ័រការការពារវីរុសបានល្អដូចគ្នាទៅនឹងអ្នកចាក់វ៉ាក់សាំងពីរដូសពេញលេញដែរ។

របាយការណ៍ពីការិយាល័យស្ថិតិជាតិ អង់គ្លេស (ONS) ដែលចុះផ្សាយដោយ Daily Mail នៅថ្ងៃទី១៨ តុលា ឆ្នាំ២០២១ បានរកបង្ហាញថា ជនជាតិអង់គ្លេសដែលមិនទាន់ចាក់វ៉ាក់សាំង តែធ្លាប់ឆ្លងកូវីដបំប្លែងខ្លួនប្រភេទ ដែលតា មិនមានហានិភ័យតេស្តវិជ្ជមានជាលើកទីពីររហូតដល់ ៧១%។
បន្ថែមពីលើនេះ របាយការណ៍ដដែលបានបញ្ជាក់អំពីប្រសិទ្ធភាពវ៉ាក់សាំងក្រោយចាក់ដូសទី២រួចរាល់ផងដែរ។ ក្នុងនោះហានិភ័យនៃការឆ្លងមេរោគត្រូវបានកាត់បន្ថយប្រមាណ ៦៧ ភាគរយ ចំពោះមនុស្សដែលបានចាក់វ៉ាក់សាំង Pfizer ឬ AstraZeneca ពីរដង។
ONS អះអាងថា គ្មានវ៉ាក់សាំងណាមួយមានភស្តុតាងផ្តល់ឱ្យរាងកាយមនុស្សអាចបង្កើតភាពស៊ាំមិនឱ្យឆ្លងកូវីដទាល់តែសោះនោះទេ បើទោះបីជាការស្រាវជ្រាវមួយចំនួនហាក់បង្ហាញលទ្ធផលផ្ទុយពីនេះក៏ដោយ។ នេះបើផ្អែកលើការធ្វើតេស្តវិជ្ជមានមនុស្សជាង ៨ពាន់នាក់ នៅទូទាំងចក្រភពអង់គ្លេស ដោយបានរកឃើញករណីថ្មីនៃកូវីដបំប្លែងខ្លួនប្រភេទ ដែលតា ហក់ឡើងខ្ពស់នៅក្នុងស្រុក។

ដោយឡែក ការការពារពីការចាក់វ៉ាក់សាំងពីរដូសហាក់ដូចជាធ្លាក់ចុះប្រសិទ្ធភាព កំលុងចាក់បាន ៥-៦ខែរួចមក ហើយនេះជាមូលហេតុដែលមនុស្សត្រូវចាក់ដូសជំរុញ ដើម្បីផលិតអង់ទីគ័រទប់ទល់ជាមួយនឹង កូវីដបំប្លែងខ្លួនប្រភេទ ដែលតា។
ONS បានពិនិត្យមើលលទ្ធផល PCR វិជ្ជមានចំនួន ៨៣០៦ នាក់ នៅចន្លោះថ្ងៃទី ១៧ ខែឧសភា ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១។ លទ្ធផលបង្ហាញថា អ្នកបានចាក់វ៉ាក់សាំងពេញលេញរួចហើយ អាចទប់ស្កាត់ការចម្លងប្រមាណពី ៦៤-៧០% ខណៈអ្នកជំងឺធ្លាប់វិជ្ជមាន កូវីដបំប្លែងខ្លួនប្រភេទ ដែលតា សរីរាង្គមានកងការពារជាមធ្យម ៦៧%៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វ៉ាក់សាំង Valneva បង្កើតអង់ទីគ័រដល់៩៥% ខ្លាំងជាង AstraZeneca ទៀត
ចុចអាន៖ អ៊ីស្រាអែល រកឃើញក្រុមមនុស្សមួយប្រភេទ មានបញ្ហារលាកសាច់ដុំបេះដូង ក្រោយចាក់ដូសទី២
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


