Connect with us

ព័ត៌មានជាតិ

កុងស៊ុលកម្ពុជា ជួយសម្រួលដោះលែងពលរដ្ឋខ្មែរជាង ១០០នាក់ ចាញ់បោកមេខ្យល់ នាំចូលថៃ

បានផុស

នៅ

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ សម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន ១០៤នាក់ ក្នុងនោះប្រុស៦៥នាក់ ដែលត្រូវបានមេខ្យល់នាំចូលមកប្រទេសថៃដោយខុសច្បាប់ តាមច្រករបៀង ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលានេះថា នៅពេលជួបជាមួយពលករខ្មែរទាំងនោះ ក្រុមការងារស្ថានអគ្គកុងស៊ុលបានធ្វើការអប់រំអំពីហានិភ័យ នៃការឆ្លងដែនខុសច្បាប់ និងហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ និងបានសហការជាមួយអាជ្ញាធរថៃ និងអាជ្ញាធរកម្ពុជាបញ្ជូនពួកគាត់ទាំង១០៤នាក់ ត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃដដែល។

គួររំលឹកដែរថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ក៏បានជួយពលករខ្មែរចំនួន ០៧នាក់ ក្នុងនោះមានស្រី០៤នាក់ និងកូនក្មេង០១នាក់ ឱ្យត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីពួកគាត់ទាំងនោះបានធ្វើដំណើរមកពីបណ្តាខេត្តនានា នៅក្នុងទឹកដីប្រទេសថៃ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម