សុខភាព
ការធ្លាក់ឈាមត្រីមាសដំបូងនៃគភ៌ រួមជាមួយផលលំបាក និងការំខាន
ការធ្លាក់ឈាមអំឡុងពេលមានគភ៌ ជាក្តីបារម្ភរបស់ស្ត្រីជាមាតាទាំងឡាយ។ ២០% ទៅ ៣០% នៃគភ៌សរុបអាចជួបប្រទះបញ្ហានេះ នៅអំឡុងពេលត្រីមាសដំបូង។ បញ្ហានេះអាចជាសញ្ញាអាសន្ន ដែលស្ត្រីចាំបាច់ត្រូវត្រួតពិនិត្យនិងតាមដានជាបន្ទាន់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅក្បែរផ្ទះរបស់លោកអ្នក។
ផ្ទុយទៅវិញបញ្ហានេះ អាចជាផលរំខានតិចតួចតែប៉ុណ្ណោះចំពោះស្ត្រីនិងគភ៌ វាអាស្រ័យលើបរិមាណនៃការធ្លាក់ឈាម និងរោគសញ្ញាផ្គួបផ្សំ (៧០% នៃការធ្លាក់ឈាមរបស់ស្ត្រី គភ៌អាចវិវត្តន៍ធម្មតា) ។
១) ប្រភេទនៃការធ្លាក់ឈាម៖
-ការធ្លាក់រំអិលឈាមក្រហម ឬក្រមៅ (កករ ឃ្លោក ឬកាកកាហ្វេ)
-ការធ្លាក់ឈាមដូចកណ្តាលរដូវ ពណ៌ក្រហម ឬ ក្រមៅ
-ការធ្លាក់កំណកឈាម ក្រហម ឬក្រមៅ

២) រោគសញ្ញាផ្គួបផ្សំ៖
– ឈឺពោះ ឬឈឺលើថ្ងាសផ្នែកខាងក្រោមនៃពោះ
– កម្រិតឈឺ តិច ឬខ្លាំង
– រោយចង្កេះ
– អស់កម្លាំង ល្ហិតល្ហៃ
– បាត់បង់ស្មារតី
៣) មូលហេតុ៖ មូលហេតុដែលអាចជួបប្រទះ (ពីស្រាលទៅធ្ងន់)មានៈ
– ការប៉ះទង្គិច ឬកកិតមាត់ស្បូន (ការរួមភេទ, ការពិនិត្យមាត់ស្បូន)
– ការបង្កកំណើតរបស់គភ៌ក្នុងស្បូន (ការកាច់សំបុក)
– ការគំរាមរលូត ឬរលូត
– កូនក្រៅស្បូន
– កូនពង
– ការរលាកមាត់ស្បូន

៤) ដំបូន្មាន៖
– ប្រការគួរជៀសវាងមាន ការរួមភេទ ការហែលទឹក ការធ្វើដំណើរឆ្ងាយ និងការធ្វើការងារធ្ងន់។
– សូមរក្សាអនាម័យដោយការផ្លាស់ប្តូរសំឡីទ្រនាប់ និងការសំអាតប្រដាប់ភេទ។
– សូមស្ត្រីយកចិត្តទុកដាក់ និងវាយតម្លៃលើបរិមាណនៃការបាត់បង់ឈាមតាមទ្វាមាស ដោយត្រួតពិនិត្យលើការប្រើប្រាស់សំឡីអនាម័យ ចំនួននៃការផ្លាស់ប្តូរសំឡី និងកម្រិតឈាមដែលជ្រាបជោគលើសំឡីរបស់ស្ត្រី។ គ្រូពេទ្យជំនាញ ឬឆ្មបជំនាញ នឹងសួរបញ្ជាក់សុំឲ្យស្ត្រីរៀបរាប់នូវសភាព និងលក្ខណៈនៃឈាម ដែលហូរតាមទ្វាមាសរបស់ស្ត្រី។ ស្ត្រីអាចថតរូបភាពបង្ហាញជូនគ្រូពេទ្យ ឬឆ្មបជំនាញក៏បាន។

សូមស្ត្រីយកចិត្តទុកដាក់លើថ្ងៃខែមករដូវជាប្រចាំរបស់ខ្លួន បើសិនមានការរាំងរដូវ សញ្ញាធ្លាក់ឈាម ឬឈឺចាប់លើផ្ទៃពោះផ្នែកណាមួយសូមប្រញាប់មកពិនិត្យសុខភាពកុំបីខាន ជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកំណត់បាននូវរោគវិនិច្ឆ័យ និងធ្វើការព្យាបាលបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ



