សុខភាព
ចំណុចមួយចំនួន ឪពុកម្ដាយគួរដឹង ការពាកុំឲ្យកូនក្ដៅខ្លួនប្រកាច់
ទោះបីជា កូនប្រកាច់ព្រោះក្ដៅខ្លួន ពេលជាសះស្បើយវិញមិនសូវមានផលប៉ះពាល់ដល់ខួរក្បាល បញ្ញា និងស្មារតីទៅថ្ងៃមុខក៏ពិតមែន តែក៏មិនគួរទុកឲ្យកូនក្ដៅខ្លួនដល់ប្រកាច់ដែរ ភាគច្រើនកូនប្រកាច់ព្រោះក្ដៅខ្លួន បណ្ដាលមកពីការខ្វះចំណេះដឹងរបស់ម៉ាក់ប៉ា។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ និងជំងឺកុមារ។

លោកបន្តថា ជាធម្មតា កម្ដៅមនុស្សយើងទាំងកូនក្មេង និងមនុស្សចាស់គឺចន្លោះ ៣៦-៣៧,៣ អង្សារសេ ចំណែកការក្ដៅខ្លួនដល់ប្រកាច់របស់កូនក្មេងគឺចាប់ពី ៣៨,៥អង្សារសេ (ទៅតាមក្មេង ក្មេងកាន់តែតូច កាន់តែងាយប្រកាច់)។ ប៉ុន្មានចំណុចខាងក្រោមនេះ ជាកំហុសឆ្គងម៉ាក់ប៉ានិយមធ្វើពេលកូនក្ដៅខ្លួនឈានដល់ប្រកាច់ដូចជា៖
– ជាទូទៅពេលក្ដៅខ្លួន អាអូនក៏ទទួលបានអារម្មណ៍រងាដែរ ហើយភាគច្រើនពេលឮកូនស្រែកថារងា ម៉ាក់ប៉ាតាំងទាញភួយ ឬកន្សែងមកដណ្ដប់ឲ្យកូន ខ្លះទៀតចាប់កូនកោសខ្យល់ ដែលសកម្មភាពទាំងនេះឲ្យកម្ដៅកូនកាន់តែក្ដៅឡើងខ្លាំង។
– ពេលកូនក្ដៅខ្លួន យើងត្រូវធ្វើឲ្យខ្លួនកូនត្រជាក់ ដោយជូតខ្លួននឹងកន្សែងសើម ឬងូតទឹក (ខ្មែរយើងខ្លះមិនហ៊ានជូតខ្លួន ឬងូតទឹកឲ្យកូនទេ ព្រោះខ្លាចទឹកចូលសួត)។ ទាក់ទងនឹងបញ្ហាទឹកចូលសួតនេះ គឺមិនពិតទេ វាមិនអាចជ្រាបចូលតាមស្បែកដល់សួតកើតទេ។

– ពេលកូនក្ដៅខ្លួន ត្រូវពាក់អាវស្ដើងៗ ឬដោះចេញទាំងអស់តែម្ដងកាន់តែល្អ ដាក់ឲ្យត្រូវកង្ហារ ឬម៉ាស៊ីនត្រជាក់ មិនមែនយកភួយទៅរុំខ្លួនកូនទេ (ត្រូវឲ្យកូនទ្រាំ រងាចំពោះក្មេងធំបន្តិច ពេលត្រជាក់ខ្លួនវិញនឹងបាត់រងា)។
វេជ្ជបណ្ឌិតរូបនេះណែនាំបន្ថែមថា ដើម្បីចៀសកូនប្រកាច់ព្រោះក្ដៅខ្លួន គឺពេលក្ដៅខ្លួនម៉ាក់ប៉ាអាចឲ្យកូនលេបថ្នាំបញ្ចុះកម្ដៅមិនត្រូវការវេជ្ជបញ្ជាបាន និងជូតខ្លួនកូន ឬឲ្យកូនងូតទឹករហូតកូនត្រជាក់ខ្លួន។ លើសពីនេះ ម៉ាក់ប៉ាត្រូវយកកូនទៅជួបគ្រូពេទ្យជំនាញឲ្យបានលឿនទើបល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើក្មេងក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន
ចុចអាន៖ ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់