ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច បន្តលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អស់សុពលភាពហើយ
នៅក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បានអស់សុពលភាពហើយ ចាប់ពីតាំងពីប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោត និងបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣មក។ ការលើកឡើងដូច្នេះ ពុំមែនជាគំនិតរបស់លោកនោះទេ តែជាខ្លឹមសារ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកបណ្ឌិត សុខ ទូច បានលើកឡើងដូច្នេះថា «ពេលវាគ្មិនមុនៗ មក គេសួរខ្ញុំ គេថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសចប់ហើយ ឬនៅ? មិនមែន សុខ ទូច ថាទេ សូមឲ្យអ្នកវិភាគ មេត្តាអាននេះកិច្ចព្រមព្រៀងទីក្រុងប៉ារីស មាត្រា ១ ជំពូក ១ គេថាម៉េច មិញហ្នឹង មានទាំងបណ្ឌិត មាស នី មានទាំងបណ្ឌិត គិន ភា មានទាំងបណ្ឌិត យ៉ង់ សាំងកុមារ ទាំងបណ្ឌិតគណបក្សទាំងអស់ សូមចាំស្ដាប់ ហើយមិនមែន សុខ ទូច អ្នកថាទេ ដើម្បីបម្រើវត្ថុបំណងនៃកិច្ចព្រមព្រៀងនេះ ដំណាក់កាលអន្តរកាល ត្រូវចាប់ផ្ដើមពីពេលដែលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ហើយត្រូវបានបញ្ចប់ នៅពេលដែលធម្មនុញ្ញ ដែលបានជាប់ឆ្នោត តាមរយៈនៃការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដែលរៀបចំឡើង និងបញ្ចប់ដោយអង្គការសហប្រជាជាតិ»។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពន្យល់បន្ថែមថា សុពលភាពរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានបញ្ចប់ នៅពេលមានការបោះឆ្នោត និងមានគណបក្សជាប់ឆ្នោត ហើយបង្កើតរដ្ឋាភិបាលថ្មី។ បន្ទាប់មកទៀត សភាដែលកើតចេញពីការបោះឆ្នោត រៀបចំបង្កើតរដ្ឋធម្មនុញ្ញ និងបន្ទាប់ពីមានរដ្ឋធម្មនុញ្ញ បង្កើតរដ្ឋាភិបាលចេញពីការបោះឆ្នោត ហើយរំលាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយស្ម័យប្រវត្តិ។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា «ក្នុងប្រទេសមួយ មិនអាចមានច្បាប់ពីរទេ រឿងបញ្ចូល ឬមិនបញ្ចូល វាស្រ័យទៅលើសភាដែលបោះឆ្នោត គេបញ្ចូលរួចហើយ ប៉ុន្តែខ្ញុំមិនចង់និយាយទេ គេបញ្ចូលរួចទៅហើយ ប៉ុន្តែលែងនិយាយហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនមែនសម្ដីខ្ញុំទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
សេដ្ឋកិច្ច៧ ម៉ោង ago
ធនាគារ SinoPac ទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងទឹកប្រាក់ជាង៥០០លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផ្ទុះរោងចក្រឈើនៅវៀតណាម ផ្តាច់ជីវិតមនុស្ស ៦នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?