Connect with us

ចរាចរណ៍

រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ស៊េរី​ទំនើប​ត្រង់​ផ្លូវបំបែក​ជា​បួន​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LAND ROVER មួយគ្រឿង​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​សំណាង​មុន​មាន​មនុស្ស​រងរបួស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០ នាទី​យប់​ថ្ងៃទី ២២​ខែតុលា​ឆ្នាំ ២០២១ នៅ​ចំណុច​ផ្លូវ​បេតុង​បំបែក​ជា​បួន​ក្នុង​បុរី ភ្នំពេញ​ថ្មី​២ ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កុងតឺន័រ​ក្បាល​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-4456 ធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រង់​ផ្លូវបំបែក​ជា​បួន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​ជ្រុល​ទៅ​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក​LAND. ROVER ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BQ- 1507​ធ្វើដំណើរ​ក្នុង ទិសដៅ​ពី​កើ​តទៅ​លិច​ចំ​ពី​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​កុងតឺន័រ​ខូចខាត​ផ្នែក​ខាងមុខ​សំណាង​មិនមាន​មនុស្ស​រងរបួស​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​បង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ គ្រឿង​ទៅ​រក្សាទុក​និង​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

ដោយ​ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

‎គិត​ត្រឹម​ម៉ោង​៦ល្ងាចនេះ រដ្ឋបាល​រាជធានី​ទទួល​បាន​ថវិកា​ជាង៦៩៥លានរៀល និង ជាង១៧ម៉ឺនដុល្លារ ពី​សប្បុរសជន

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ បង្ហាញ​ពី​អំពើហិង្សា និង​ភាព​ឃោរឃៅ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុមជ្រុលនិយមថៃ

កីឡា៣ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម