ព័ត៌មានជាតិ
ខ្ចីម៉ូតូទៅដកលុយមួយភ្លែត បាត់ឈឹង ១០ ថ្ងៃ ទើបរកឃើញ
សៀមរាប៖ ជនសង្ស័យម្នាក់ខ្ចីម៉ូតូនិងទូរសព្ទមិត្តភ័ក្រ ដោយប្រាប់ថាទៅដកលុយ បែរជាយកទៅលក់យកលុយចាយអស់ លុះត្រលប់មកវិញត្រូវបានកម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ វណ្ណនូ ហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ពាក់ព័ន្ធករណីបទរំលោភទំនុកចិត្ត(ខ្ចីម៉ូតូនិងទូរសព្ទ័) និងបទប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន។
លោកបន្តថា ករណីនេះកើតឡើងតាំងពីថ្ងៃទី០៤ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ដោយសារជនសង្ស័យឈ្មោះ កែវ វណ្ណនូហៅសាក់ ភេទប្រុស អាយុ២៥ឆ្នាំ បានមកលេងផ្ទះជនរងគ្រោះឈ្មោះ ស៊ឹម សឿម ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិវាល សង្កាត់គោកចក ក្រុង/ខេត្ត សៀមរាប បានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាវេវ សេ១១០ ពណ៌ ខ្មៅ លេខតួ និងម៉ាស៊ីនមិនចាំ ពាក់ផ្លាកលេខ សៀមរាប ១AD.៥៥០៣ មួយគ្រឿងនិងទូរសព្ទ័មួយគ្រឿង ម៉ាកហូវៃ V6To ពណ៌ទឹកមាស ទៅដកយកលុយ ពេលជនរងគ្រោះព្រមឲ្យឈ្មោះ កែវ វណ្ណនូហៅសាក់ បានយកម៉ូតូជិះទៅលក់ឲ្យឈ្មោះសុខា បារាំងហៅសីយ ភេទប្រុសអាយុ៣០ឆ្នាំ នៅស្តុបរង្វង់មូលខេត្តបន្ទាយមានជ័យ តម្លៃ២០០ដុល្លារ។
លោកបន្តថា ពេលចាយប្រាក់អស់ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ ទើបជនសង្ស័យមកស្នាក់នៅផ្ទះឈ្មោះ សាន្ត គឹមសៀប ភេទប្រុស អាយុ១៥ឆ្នាំ ភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។លុះដល់ថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២០ វេលាម៉ោង៩,០០នាទីព្រឹក ជនរងគ្រោះឈ្មោះ ស៊ឹម សឿម បានរកឃើញឈ្មោះកែវ វណ្ណនូហៅសាក់ កំពុងស្នាក់ផ្ទះឈ្មោះសាន្ត គឹមសៀប បានរាយការណ៍ដល់កម្លាំងនគរបាលមូលដ្ឋាននៃក្រុងសៀមរាប ធ្វើកានាំខ្លួនជនសង្ស័យមកសួរនាំ។ ក្រោយពីការសួនាំឈ្មោះកែវ វណ្ណនូហៅសាក់ បានសារភាពថាពិតជាបានខ្ចីម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ ហើយយកម៉ូតូទៅលក់ឲ្យឈ្មោះ សុខា បារាំ ហៅសីយ ពិតប្រាកដមែន។ ចំណែកទូរស័ព្ទដៃ គឺរូបគេបានឲ្យទៅមិត្តភក្តិរបស់គេឈ្មោះ នួន ប៊ុនតេពីន ភេទប្រុស អាយុប្រហែ២៣ឆ្នាំ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម បានគេចខ្លួនបាត់។បន្ទាប់ពីសួរនាំរួចរាល់ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើជនសង្ស័យឈ្មោះ កែវ វណ្ណនូ លទ្ធផលវិជ្ជមាន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃក្រុងសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


