Connect with us

ជីវិតកម្សាន្ដ

ក្រោយមេធាវីកោះហៅ រ៉ូស ដឹងកំហុស ចេញមុខសុំទោស អ្នកស្រី ទ្រី ដាណា

បានផុស

នៅ

មានការភ្ញាក់ផ្អើលក្រោយពេលតារាស្រី កញ្ញា ហាស វីរ៉ាស្រីរ័ត្ន ហៅ អាណារ៉ូស កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ត្រូវបានមេធាវីរបស់ អ្នកស្រី ទ្រី ដាណា ចេញលិខិតប្រកាសកោះហៅ ឱ្យចូលខ្លួនទៅដោះស្រាយបន្ទាប់ពីនាងបានធ្វើការខមមិន (comment) ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកស្រី ទ្រី ដាណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីឃើញលិខិតកោះហៅនោះ ភ្លាមៗនេះតារាស្រី រ៉ូស បានបង្ហោះសារដោយទទួលស្គាល់កំហុសឆ្លងរបស់ខ្លួន និងធ្វើការសុំទោសជាសាធារណៈចំពោអ្នកស្រី ទ្រី ដាណា ដែល កញ្ញា រ៉ូស បានធ្វើកំហុសដោយអចេតនា មានការប៉ះពាល់កិត្តិយសរបស់ថៅកែស្រីរូបនេះ។

បើយោងតាមខ្លឹមសារសុំទោសនោះ កញ្ញា រ៉ូស បានលើកឡើងថា៖ “សុំអធ្យាស្រ័យលោកជំទាវ ទ្រី ដាណា ពីចំងាយ ប្អូនស្រីពិតជាមានកំហុសដែលខមិន លើរូបថតបងស្រីដោយអចេតនាដែលធ្វើឱ្យប៉ះពាល់អារម្មណ៍បងស្រីជាសាធារណ:”។

រ៉ូស បានបន្ថែមថា៖ “ប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនា សូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យ ជោគជ័យគ្រប់ភារកិច្ច”។

ជុំវិញបញ្ហានេះ “កម្ពុជាថ្មី” នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះបានទាក់ទងដើម្បីស្វែងរកការសួរនាំបន្ថែមពីកញ្ញា អាណារ៉ូ ដែរ តែងទូរស័ព្ទគ្មានអ្នកទទួល៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម