KPT+
សម្រង់ទូន្មានពីព្រះពុទ្ធ ជួយផ្លាស់ប្ដូរជីវិតឲ្យជ្រះថ្លា មានភាពវិជ្ជមានមកវិញ
ព្រះពុទ្ធ សមណគោតម ត្រូវបានគេស្គាល់ថាជាស្ថាបនិកនៃព្រះពុទ្ធសាសនា។ ព្រះអង្គគឺជាពន្លឺដឹកនាំ សម្រាប់អ្នកស្វែងរកភាពជ្រះថ្លាចេញពីក្នុងចិត្ត រយៈពេលជាង ២៥០០ ឆ្នាំមកហើយ។

មានមេរៀនដ៏ស្រស់ស្អាត ថាមពល និងផ្លាស់ប្ដូរជីវិតជាច្រើន ដែលមនុស្សម្នាក់អាចរៀនពីការសិក្សាព្រះពុទ្ធសាសនា និងពីការអានសម្រង់របស់ព្រះពុទ្ធជាច្រើន។ នេះជាមេរៀនផ្លាស់ប្តូរជីវិតទាំង ១៧ របស់ព្រះ។
១ អ្នកនឹងមិនទទួលទោសដោយកំហឹងរបស់អ្នក តែអ្នកនឹងត្រូវបានដាក់ទោសដោយកំហឹងរបស់ខ្លួនឯងវិញទេ។
២ ពេលដឹងថាអ្វីគ្រប់យ៉ាងគឺល្អឥតខ្ចោះ អ្នកនឹងបែរខ្លួនចង់ត្រលប់ទៅក្រោយ ហើយសើចដោយអស់សំណើចថា ម្ដេចមិនរើសយកវាពីដំបូងមក។
៣ អ្នកក៏ដូចជាមនុស្សផ្សេងទៀត នៅក្នុងសកលលោកទាំងមូល សមនឹងទទួលបានសេចក្តីស្រឡាញ់ និងការស្រលាញ់ចំពោះខ្លួនឯងនិងអ្នកដទៃ។ តែបើគេមិនស្រលាញ់ ក៏ត្រូវស្រលាញ់ខ្លួនឯង ជាជាងបោះបង់ចោលដែរ។
៤ អ្នកណាដែលគ្មានគំនិតមិនល្អក្នុងចិត្ត មានតែសេចក្ដីជ្រះថ្លាចេញពីខាងក្នុង ប្រាកដជារកបានសន្តិភាពនៅជុំវិញ។
៥ ការយល់គ្រប់យ៉ាង គឺការអភ័យទោសឲ្យគ្រប់យ៉ាង។
៦ អ្នកមិនអាចធ្វើដំណើរតាមផ្លូវបានទេ រហូតដល់អ្នកក្លាយជាផ្លូវខ្លួនឯងជាមិនសិន។
៧ មានពាក្យបរិសុទ្ធជាច្រើន ដែលអ្នកជួបនឹងបានអាន ទោះជាអ្នកនិយាយច្រើនយ៉ាងណា បើអ្នកមិនធ្វើតាមពាក្យទាំងនោះផង តើវានឹងល្អដែរទេ។
៨ កុំតតាំងថាខ្លួនជាអ្នល្អ ប្រសិនបើអ្នកមិនទាន់ល្អចេញពីចិត្ត។
៩ ត្រូវមានចិត្តមេត្តាចំពោះសត្វលោកទាំងអស់។ អ្នកមាននិងអ្នកក្រដូចគ្នា ម្នាក់ៗមានទុក្ខលំបាកជារបស់ខ្លួន។ អ្នកខ្លះរងទុក្ខច្រើនពេក ខ្លះទៀតតិចពេក។ ដែលនេះ ជាជីវិតសត្វលោកមិនអាចប្រកែកបាន។

១០ ង្រៀនសេចក្ដីពិតបីយ៉ាងនេះ ដល់មនុស្សទាំងអស់៖ ចិត្តសប្បុរស ពាក្យសម្ដីល្អ និងជីវិតនៃការបម្រើ និងក្ដីមេត្តា គឺជារបស់ដែលបង្កើតមនុស្សជាតិឡើងវិញ។
១១ អាថ៌កំបាំងនៃអត្ថិភាព គឺការមិនភ័យខ្លាច។ កុំខ្លាចអ្វីនឹងក្លាយទៅជាខ្លួនឯងឡើយ ត្រូវចេះពឹងលើទំនាក់អាស្រ័យលើគ្នា។ មានតែពេលដែលអ្នកបដិសេធជំនួយទាំងអស់ប៉ុណ្ណោះ ដែលអ្នកបានរួចខ្លួនឬស្រាលចិត្តចង់គិតរឿងធ្ងន់។
១២ នៅពេលមានបញ្ហា គ្មានអ្នកណាសង្គ្រោះយើងក្រៅពីខ្លួនយើងទេ។ យើងខ្លួនឯងត្រូវតែដើរតាមផ្លូវរបស់យើងចំណែកគេ នឹងដើរទៅផ្លូវរបស់គេដែរ។
១៣ អ្វីដែលយើងគិតនោះ វានឹងនាំយើងទៅផ្លូវនោះមិនខាន។
១៤ ការយកឈ្នះលើខ្លួនឯង គឺជាកិច្ចការធំជាងការយកឈ្នះលើអ្នកដទៃ។
១៥ មនុស្សគ្រប់រូប គឺជាអ្នកនិពន្ធនៃសុខភាពឬជំងឺផ្ទាល់ខ្លួនឯង។ បើនិពន្ធឲ្យល្អ វានឹងមានសុខភាពរឹងមាំ។
១៦ ទៀនរាប់ពាន់អាចត្រូវបានភ្លឺចេញពីទៀនតែមួយ ហើយអាយុកាលនៃទៀននឹងមិនខ្លីទេ។ សុភមង្គលក៏ដូចគ្នា វាមិនដែលថមថយចុះ ដោយការចែករំលែក។
១៧ កុំរស់នៅក្នុងអតីតកាល កុំស្រមើស្រមៃទៅអនាគត ផ្ដោតអារម្មណ៍លើបច្ចុប្បន្នកាលឲ្យបានច្បាស់សិន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រង់បំផុសគំនិត អំពីការរីកចម្រើននៃអាជីវកម្ម និងគន្លឹះជោគជ័យមិននៅទ្រឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៦ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


