ជីវិតកម្សាន្ដ
CamID បន្ថែមមុខងារថ្មី បន្ទាប់ពីទទួលបានពានរង្វាន់ជា «App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ»
កម្មវិធី CamID App ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា «App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិផ្ដល់ពានរង្វាននិងចំណាត់ថ្នាក់ធុរកិច្ចដ៏ល្បីល្បាញនៅលើពិភពលោក ។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប – ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ឆ្លងប្រព័ន្ធ – ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និងCinema Service នៅក្នុង App នេះតែមួយ ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា កម្មវិធី App ដ៏អស្ចារ្យរបស់មិត្តហ្វូនមួយនេះ ត្រូវបានទទួលស្គាល់ដោយពានរង្វាន់ដ៏ថ្លៃថ្លា ដោយសារតែ App នេះមានភាពនវានុវត្តនិងផ្ដល់ការកម្សាន្តដ៏ល្អនិងសម្បូរបែបបំផុត ។
លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «CamID គឺជា App ដំបូងគេបំផុតនៅកម្ពុជា ដែលមានមុខងារដ៏ច្រើនសម្បូរបែប។ ថ្មីៗនេះ App នេះបានបន្ថែមមុខងារថ្មីមួយដែលទទួលបានអ្នកប្រើប្រាស់យ៉ាងច្រើន ដោយសារតែវាមានមាតិកាប្រកបដោយនវានុវត្តន៍ និងមានមុខងារ Self-care ដែលរួមមាន ភាពយន្ត, ហ្គេមស៍, កីឡាអេឡិចត្រូនិក Chat និងមុខងារ Metfone+ ទាំងអស់នេះស្ថិតនៅក្នុង App តែមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់មិត្តហ្វូនអាចគ្រប់គ្រងអ្វីៗគ្រប់បែបយ៉ាងនៅក្នុង App តែមួយគត់ ។»


យោងតាមលោកអគ្គនាយករងដដែល CamID ទើបតែបានបន្ថែមមុខងារថ្មីមួយទៀត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្ដូរកាតកោសដែលខូចយកកាតថ្មីបាន ។ លោកបានបន្តថា៖ កាលពីមុន នៅពេលដែលកាតកោសរបស់អតិថិជនខូច ពួកគេចាំបាច់ត្រូវធ្វើដំណើរទៅដល់ហាងលក់ (Showroom) ដើម្បីប្ដូរយកកាតថ្មី ដែលបង្កការលំបាកនិងធ្វើឲ្យពួកគេខាតបង់ពេលវេលា ។
លោក ឌិនថន មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា «ឥឡូវនេះ នៅពេលកាតកោសរបស់អ្នកខូច អ្វីដែលអ្នកគួរធ្វើ គឺចូលទៅកាន់ CamID App រួចហើយប្ដូរយកកាតថ្មីយ៉ាងងាយស្រួល និងរហ័សបំផុត ។ វាងាយស្រួលមែនទែន !។»
មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនា
សម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជាជាង ៩លាននាក់។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូននៅក្នុងបណ្ដាឆ្នាំខាងមុខ គឺក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់លើការផ្ដល់កម្មវិធីឌីជីថលកាន់តែច្រើនសម្បូរបែបថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


