វប្បធម៌ ជំនឿ
ខែវិច្ឆិកា ផ្កាយសំណាងនឹងធ្លាក់មកលើតារានិករ ៣នេះ
ផ្អែកតាមក្បួនតម្រានៃរាសីចក្ររបស់តារានិករ មនុស្សដែលកើតចំតារានិករទាំង ៣ ខាងក្រោម ជាមនុស្សដែលមានសំណាងធំ ក្នុងខែវិច្ឆិកានេះ៖
Gemini (២២ ឧសភា -២១ មិថុនា)

វិច្ឆិកានេះ សញ្ញារាសីចក្រសម្រាប់តារានិករ Gemini មានសុទ្ធតែសំណាងពេញមួយខែតែម្ដង។ រាសីរបស់អ្នកខ្ពស់ឡើងៗ បើធៀបទៅនឹងខែមុនៗ។ មិនថាការងារ និងហិរញ្ញវត្ថុត្រូវបានក្បួនតម្រាចាត់ទុកមានជោគល្អទាំងអស់។ ខែនេះ ថ្វីត្បិតហត់នឿយបន្តិចក៏ដោយ ប៉ុន្តែអ្នកនឹងទទួលបានជោគជ័យខ្លាំង។ លើសពីនេះ រឿងដែលអ្នកមិនធ្លាប់រំពឹងទុក នឹងកើតមានឥតព្រាងទុក។
Taurus (២១ មេសា- ២១ ឧសភា)

ក្រុមមនុស្សដែលស្ថិតនៅក្នុងក្រុមតារានិករ Taurus ក៏មានសំណាងខ្លាំងដែរក្នុងខែនេះ។ អ្វីដែលអ្នកគិតធ្វើ នោះនឹងមានឱកាសជោគជ័យយ៉ាងងាយស្រួល មិនពិបាកដូចកាលគ្រាមុនទៀតឡើយ។ អាចនិយាយបានថា អ្នកមិនហត់នឿយ ឬមិនលំបាកច្រើន តែមានទេវតាចាំជួយជ្រោមជ្រែង ប្រទានពរសព្វគ្រប់។
Leo (២៤ កក្កដា- ២៣ សីហា)

ក្រុមមនុស្ស Leo មានរាសីសំណាងល្អគ្រប់ច្រកល្ហក មិនថាថ្ងៃ ឬយប់ ជួបតែសេចក្ដីសុខគ្រប់ប្រការ។ គ្រាមុន អ្នកប្រហែលខំប្រឹងខ្លាំង និងចំណាយថាមពលច្រើន ហាក់មិនសូវបានផល តែពេលនេះជោគជ័យរត់មករកអ្នក ដោយមិននឿយខ្លាំងទៀត។ ជាពិសេស ក្នុងយប់ព្រះចន្ទពេញបូណ៌មីខាងមុខ ផ្កាយសំណាងនឹងធ្លាក់មកលើអ្នក ដូច្នេះចង់ធ្វើអ្វី ត្រូវធ្វើឱ្យលឿន ព្រោះឱកាសមាសឱកាសប្រាក់កំពុងរង់ចាំអ្នកហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តារានិករទាំង ១២ ខ្លាចរឿងប៉ុន្មាននេះជាងគេ ក្នុងជីវិតប្រចាំថ្ងៃ
ចុចអាន៖ ប្រភេទក្រុមឈាម នឹងបញ្ជាក់ពីបុគ្គលិកលក្ខណៈ មនុស្សឆ្នាំ «រកា»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


