Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិក​ក្រុងញ៉ូវយ៉ករាប់ពាន់នាក់​ប្រឈម​ផ្លូវ​ច្បាប់​ បើ​រកឃើញ​ធ្វើ​ពុត​ឈឺ​ប្រឆាំង​ចាក់​វ៉ាក់សាំង

បានផុស

នៅ

បុគ្គលិក​ទី​ក្រុង​ញ៉ូវយ៉ក​ប្រហែល៩០០០​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ឈប់​សម្រាក​ពី​ការងារ​ដោយ​ពុំ​ទទួល​បាន​ប្រាក់​ឈ្នួល ដោយ​សារ​បដិសេធ​ចាក់​វ៉ាក់សាំង​​បង្ការ​កូវីដ-១៩​ដែល​មាន​ប្រសិទ្ធភាព​កាល​ពី​ថ្ងៃ​ចន្ទ។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក Bill de Blasio អភិបាល​ក្រុង​។

លោក Daniel Nigro ស្នងការ​អគ្គីភ័យ​បាន​និយាយ​ថា នាយកដ្ឋាន​អគ្គីភ័យ​​នៅ​បើក​ចំហ ប៉ុន្តែ​អង្គភាព​១៨​ក្នុង​ចំណោមអង្គភាព​​៣៥០​​លែង​ដំណើរ​ការ ហើយ​អង្គភាព​ជា​ច្រើនមិន​មាន​បុគ្គលិក។

មន្ត្រី​បាន​កំពុង​តស៊ូ​​​នឹង​មាន​បុគ្គលិក​តិចសម្រាប់​​ការងារ​សុវត្ថិភាពសាធារណៈ​សំខាន់ៗ​ រាប់​បញ្ចូល​ទាំង​មន្ត្រី​ប៉ូលិស និង​អ្នក​ពន្លត់​អគ្គីភ័យ ​ដែល​កំពុង​ប្រឈម​ផ្លូវ​ច្បាប់​ចំពោះ​​ការ​ចាក់​វ៉ាក់សាំង​​ពី​សហជីព​ប៉ូលិស​ធំ​ជាង​គេ​បំផុត។

ប្រធាន​សមាគមអ្នក​ពន្លត់​អគ្គីភ័យ​លោក Andrew Ansbro​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​អាទិត្យ បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​៤​នាក់នៃ​បុគ្គលិក​ពន្លត់​អគ្គីភ័យ​ក្រុង​ញ៉ូវយ៉ក​​មិន​​ទាន់​​ចាក់​វ៉ាក់សាំង​ទេ សូម្បី​តែ​មួយ​ដូស​ក៏​អត់​ដែរ​ ខណៈ​ច្បាប់​តម្រូវ​ឲ្យ​ចាក់។ ប្រហែល​​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ប៉ូលិស​៦​នាក់ និង​​ម្នាក់​ក្នុង​ចំណោមបុគ្គលិក​អនាម័យ​៦​នាក់​​ក៏​​មិន​ទាន់​ចាក់​វ៉ាក់សាំង​ដែរ។

បុគ្គលិក​អគ្គីភ័យ​ប្រហែល​២៣០០​នាក់​បាន​ឈប់​សម្រាក​ដោយ​សារ​ឈឺ​ ​ដែល​បាន​កើន​ឡើង​​ដល់​​១០០០​នាក់ក្នុង​មួយ​ថ្ងៃ​​​ជា​អ្វី​ដែល​លោក Nigro និយាយ​ថា ហាក់​ដូច​ជា​​នាំ​គ្នា​ឈប់​សម្រាក​ដើម្បី​ជា​​ការ​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​វ៉ាក់សាំង។

លោក​និយាយ​ថា ការិយាល័យ​ពេទ្យ​នៅ​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យជា​ទូទៅ​មាន​​ប្រហែល​ជា​២០០​នាក់​ក្នុង​មួយ​ថ្ងៃ។ កាល​ពី​សប្តាហ៍​កន្លង​ទៅ វា​មាន​​៧០០​នាក់​ក្នុង​មួយ​ថ្ងៃ​​ដែល​ភាគ​ច្រើន​បំផុត​អត់​ចាក់​វ៉ាក់សាំង។

លោក De Blasio បាន​និយាយ​ថា ទី​ក្រុង​កំពុង​ឃើញ​សហជីពអ្នក​ពន្លត់​អគ្គីភ័យ​សម្រប​សម្រួលច្បាប់​ឈឺ​​ដើម្បី​ឈប់​សម្រាក ហើយ​អាច​ឈាន​ដល់​តុលាការ ប្រសិន​បើ​រក​ឃើញ​ភស្តុតាង​ជា​ទង្វើ​បែប​​​​តវ៉ា​ខុស​ច្បាប់។ លោក​ថា អ្នក​ពន្លត់​អគ្គីភ័យ​​ដែល​រក​ឃើញ​​ធ្វើ​​ឈឺ​ក្លែង​ក្លាយ​នឹងប្រឈម​វិន័យ​ផ្ទៃ​ក្នុង។

ប្រធាន​សហជីព​​​តំណាង​ឲ្យ​បុគ្គលិក​អគ្គីភ័យ​ក្រុង​ញ៉ូវយ៉ក​​ដែល​បាន​ប្រឆាំង​នឹង​ច្បាប់​វ៉ាក់សាំង​បាន​ព្រមាន​ថា ​សុវត្ថិភាព​សាធារ​អាច​មាន​ហានិភ័យ​។​

ប្រធាន​សមាគមអ្នក​ពន្លត់​អគ្គីភ័យ​លោក Andrew Ansbro​ បាន​និយាយ​ថា ៖«ថ្ងៃ​នេះ​យើង​នៅ​ទី​នេះ​​ដោយ​សារ​ច្បាប់​វ៉ាក់សាំង​ដាក់​មិន​ត្រឹម​តែ​បុគ្គលិក​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បុគ្គលិក​​ទី​ក្រុង​ញ៉ូវយ៉ក​ទាំង​អស់​​ដែល​ត្រូវ​បាន​ផ្តល់​​ពេល​៩​ថ្ងៃ​ដើម្បី​សម្រេច​ចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវីត​លើ​​អាជីព​របស់​ពួក​គេ ឬ​ថា​តើ​ពួក​គេ​ទៅ​ចាក់ ឬ​មិន​ចាក់​វ៉ាក់សាំង»។

កាល​ពី​ថ្ងៃ​សុក្រ បុគ្គលិក​អគ្គីភ័យ​៦​នាក់​ត្រូវ​បាន​ផ្អាក​ការងារ​រយៈ​ពេល​៤​សប្តាហ៍​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល បន្ទាប់​ពី​ពួក​គេ​បាន​បើក​រថយន្ត​ពន្លត់​អគ្គីភ័យ​ទៅ​កាន់​ការិយាល័យ​សមាជិក​ព្រឹទ្ធសភាពក្រុង​ញ៉ូវយ៉ក​លោក Zellnor Myrie ដើម្បី​តវ៉ា​ប្រឆាំង​ច្បាប់​ចាក់​វ៉ាក់សាំង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម