ព័ត៌មានជាតិ
លោកឃឹមហ្វីណង់ រៀបចំពិធីដាល់អំបុករយៈពេល៣ថ្ងៃ ក្នុងបរិវេណបរិមណ្ឌលរង្វង់មូលបន្ទាយស្រី
សៀមរាប ៖ រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំពិធីដាល់អំបុករយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី ដែលកម្មវិធីដាល់អំបុក នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច និងកម្មវិធីតន្ត្រីស្គរដៃ បានប្រារព្ធបន្តចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីដាល់អំបុកនេះ ក្រោមកិច្ចសហការរវាងប្រជាពលរដ្ឋមកពីភូមិព្រះដាក់ ក្នុងឃុំព្រះដាក់ រួមជាមួយសហគមន៍ទេសចរណ៍នានា នៃស្រុកបន្ទាយស្រី ក្នុងគោលបំណងបង្ហាញពីទំនៀមទម្លាប់ប្រពៃណីចាស់បុរាណក្នុងស្រុកភូមិនៅពេលចាប់ផ្តើមប្រមូលផលស្រូវថ្មី និងជាការបង្ហាញឱ្យភ្ញៀវទេសចរ ដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលនេះ បានឃើញផងដែរ។
លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ស្រូវដែលត្រូវយកមកដាល់អំបុកនាពេលនេះ គឺជាស្រូវច្រូតកាត់ពីរង្វង់មូលបន្ទាយស្រី ដោយច្រូតភ្លាមយកមកដាក់អំបុកភ្លាម ហើយសម្រាប់ភ្ញៀវទេសចរ ដែលមានចាប់ណាប់អារម្មណ៍ជាមួយនឹងអំបុកស្រូវថ្មីនេះ អាចចូលមកទិញបាន ឬអាចច្រូតស្រូវដោយខ្លួនឯង ហើយយកមកដាល់អំបុកដោយខ្លួនឯងក៏បាន ដើម្បីបង្ហាញនូវការសប្បាយផង និងឈ្វេងយល់ពីរបៀបនៃការផលិតអំបុករបស់ប្រជាជននៅតាមភូមិនៃតំបន់ជនបទផង ជាពិសេសសម្រាប់ភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅទីនេះ ត្រូវតែពាក់ម៉ាស់ រក្សាគម្លាត ធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាពសុខាភិបាល ដោយមិនឱ្យមានការប្រមូលផ្តុំកកកុញនោះទេ បើទោះជាយើងចង់ជំរុញឱ្យមានចរន្តទេសចរឡើងវិញក្នុងកម្រិតណាក៏ដោយ ក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដានមេរោគកូវីដ-១៩។
លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់បន្ថែមថា រង្វង់មូលបន្ទាយស្រី ត្រូវបានធ្វើការកែប្រែ និងអភិវឌ្ឍន៍ទៅតាមរដូវកាល ក្នុងន័យជាគោលដៅទេសចរណ៍ ដូចជា ពេលរដូវវស្សាយើងដាំស្រូវ និងរដូវរំហើយ យើងដាំផ្កា ដែលអាចឱ្យភ្ញៀវទេសចរមកលំហែកាយ និងថតរូបលេងកម្សាន្តសប្បាយផងដែរ៕
ដោយ ៖ គឿនវេត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង