ចរាចរណ៍
មនុស្ស ២នាក់រងរបួស ខណៈជិះផាសអាប់ ត្រូវបានរថយន្តហាយឡិនឌ័រ បើកបុកចំពីមុខពេញទំហឹង
មនុស្សប្រុស-ស្រី ២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈជិះផាសអាប់ ត្រូវបានរថយន្តហាយឡិនឌ័រ ដែលបើកបរដោយស្ត្រីម្នាក់ស្រវឹងធ្លាក់ភ្នែក បានបុកចំពីមុខពេញទំហឹង ហើយរថយន្តនោះក៏វិលទៅបុកផ្ទប់ និងរបងសាលចតុមុខបាក់ដួល ខូចខាតជាច្រើនគ្រឿង ទើបទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើងកាលពីវេលាម៉ោង ២និង ១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចសាលចតុមុខ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តម៉ាកហាយ ឡិនឌ័រ ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BC5829 បានធ្វើដំណើរបោះពួយយ៉ាងលឿន ពីជើងមកត្បូង តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ លុះមកដល់ចំណុចកើតហេតុ ក៏រេបានចូលចំណែកផ្លូវទៅមុខ និងម៉ូតូកង់បីឥណ្ឌាផាសអាប់ បណ្ដាលឲ្យមនុស្សប្រុស-ស្រី ២នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែករថយន្តបង្កនោះ ក៏វិលហោះឡើងលើចិញ្ចើមផ្លូវ ទៅបុកផ្ទប់នឹងជញ្ជាំងថ្មដែក សាលចតុមុខបណ្តាលឲ្យខូចខាត ៣ទៅ ៤ផ្ទាំង ផងដែរ។
ប្រភពព័ត៌មាន បានបញ្ជាក់ទៀតថា បន្ទាប់ពីកើតហេតុរួចមក គេឃើញស្ត្រីម្នាក់ ដែលស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក បានចេញពីក្នុងរថយន្ត រួមទាំងក្មេងប្រុសម្នាក់ទៀត ដែលតែងខ្លួនដូចជាភេទទី៣ ដែលរួមដំណើរជាមួយបាននាំចេញពីក្នុងរថយន្តទាំងស្ថានភាពស្រវឹង ហើយពួកគេក៏ប្រាប់ថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់នោះ គឺមកពីបើកគេចពីម៉ូតូមួយគ្រឿងនៅខាងមុខ ក៏ជ្រុលទៅបុក និងម៉ូតូកង់បីឥណ្ឌាផាសអាប់នោះ ពេញទំហឹងតែម្ដង ខណៈពេលដែលពួកគេ ទើបចេញពីកម្មវិធីគេ។
បន្ទាប់ពីកើតហេតុរួចមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងផ្នែកជំនាញ ក៏បានចុះទៅដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក ក៏បានស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី នាពេលក្រោយ៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


