Connect with us

ចរាចរណ៍

រថយន្ត​បី​គ្រឿង​ បុក​ត​កន្ទុយ​គ្នា​ បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង

បានផុស

នៅ

ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​RX330​បុក​គូទ​រថយន្ត​ព្រូស​រុញ​ទៅបុក​Ford​មួយ​គ្រឿង​ទៀត​បណ្តាលឱ្យ​រង​ការខូចខាត​និង​បង្ក​ការកកស្ទះ​ច​រា​ចរាចរណ៍​យ៉ាងខ្លាំង​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ នេះ​បាន​កើត​ឡើង​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ច្រក​ចូល​វត្ត​ពោធិ៍ តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិតក្នុង​ភូមិ​ស្រែ​ជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍ សែន​ជ័យ ។

រថយន្ត​ទាំង​៣​គ្រឿង​ទី​១ ម៉ាក​Ford Ranger ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2 BM2044 ទី​២ រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BH 0417. និង​ទី​៣ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG 5129 ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ទាំង​៣​គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មកដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​រថយន្ត​ឡិច​ស៊ី​ស​RX330​ ដែល​បើក​ខាងក្រោយ​គេ​បុក​រថយន្ត​ព្រូស​ធ្វើ​ឱ្យ​រថយន្ត​ព្រូស​បន្ត​ទៅបុក​រថយន្ត​ម៉ាក​Ford ពីក្រោយ​ទៀត​បណ្តាលឱ្យ​រង​ការខូចខាត​ផងដែរ​ តែ​មិន​មាន​មនុស្ស​រងរបួស​នោះទេ និង​បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុច​កើត​ហេតុ​គូសវាស​ហើយ​ឱ្យ​ម្ចាស់​បើក​ចេញទៅ​ធ្វើ​ការ​សម្របសម្រួល​គ្នា​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោងក្រោម​៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម២៣ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម២១ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ៥ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម