ព័ត៌មានជាតិ
អ្នកបន្តវេន ប្រាប់តិកនិកធ្វើណែមឆ្ងាញ់លេខ ១ របស់អ្នកបាត់ដំបង
ខេត្តបាត់ដំបង÷ រូបមន្តណែមឆ្ងាញ់របស់អ្នកខេត្តបាត់ដំបង បានបន្តល្បីសុសសាយតពីមួយជំនាន់ទៅមួយជំនាន់។
ដើម្បីបន្តរសជាតិណែមជាអត្តសញ្ញាណ ហើយអ្នកដែលបន្តវេនត្រូវយកទៅអនុវត្តអត់ធ្មត់លើមុខរបរដ៏សាមញ្ញនេះ។
ដើម្បីឲ្យកាន់តែច្បាស់អ្នកគ្រូផ្លឹង សុីណាត ពលរដ្ឋរស់នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ជាតំបន់ដើមកំណើតណែមបានរៀបរាប់ប្រាប់កម្ពុជាថ្មីពីរបៀបធ្វើណែមឆ្ងាញ់ប្រភេទលេខ១ប្រចាំត្រកូលខេត្តបាត់ដំបង។

បើតាមស្រ្តីរូបនេះបានឲ្យដឹងថា ការធ្វើណែមឆ្ងាញ់ត្រូវចម្រាញ់រកប្រភេទត្រីក្នុងស្រុកជាចាំបាច់សម្រាប់រក្សារសជាតិដើមដែលក្នុងនោះមានដូចជា ត្រីរ៉ស់ ត្រីឆ្តោ និងត្រីដៀប ជាណែមប្រភេទលេខ១ហើយឆ្ងាញ់របស់អ្នកខេត្តបាត់ដំបង។
ត្រីរ៉ស់ ត្រីដៀប ត្រីឆ្តោត្រី១ណាក៏បាន ហើយត្រូវសំអាតដោយមានអនាម័យរួចទុកឲ្យស្រស់ទឹកសិន ទើបយកសាច់ត្រីទៅកិនឬបុកជាមួយខ្ទឹមស មើមរំដេងនិងម្ទេសឲ្យម៉ត់ចូលគ្នា។ បន្ទាប់មកទៀតត្រូវប្រើគ្រឿងដូចជាអំបិល.ប៊ីចេង.ស្កសរួចបុកឬកិនម្តងទៀត ដើម្បីឲ្យវាចូលរសជាតិបានល្អជាកាស្រេច។ តែកុំប្រើទឹកក្រូចឆ្មាដូចវិធីអ្នកធ្វើផ្សេងជៀសវាងជួរជ្រុល អត់មានរសជាតិឆ្ងាញ់ឆាប់ខូចគុណភាព។
ចំណែក១ចំណុចទៀតដើម្បីធ្វើឲ្យសាច់ណែមបានស្វិតល្អ និងឆ្ងាញ់មានរសជាតិ មុនវិចខ្ចប់ក្រោយពីបានល្បាយសាច់ណែមហើយត្រូវយកវាវឹកជាមួយឧបករណ៍ដូចធ្វើម្សៅនំបញ្ចុកអីចឹង ដើម្បីឲ្យសាច់ណែមបានស្វិតល្អ។ ក្រោយពីអនុវត្តន៍ដូចខាងលើរួចរាល់ក្លាយជាសាច់ណែមហើយ ទើបយកសាច់ណែមមកច្រកថង់ឬខ្ចប់ស្លឹកចេក តាមតែចំណូលចិត្ត រួចថែមស្លឹកកន្តួត២ទៅ៣សន្លឹក និងផ្លែម្ទេស១ ហើយចងមាត់ថង់ឲ្យជាប់ កុំឲ្យចូលខ្យល់ ជៀសវាងខូចហើយរក្សាទុកក្នុងម្លប់ ដែលមានអនាម័យល្អរយះពេល២ថ្ងៃនោះយើងអាចបរិភោគបានហើយ។


បើស្រ្តីរូបនេះរូបមន្តធ្វើណែមមិនពិបាកទេ តែពេលធ្វើទើបមានផលលំបាក។
ស្រ្តីរូបនេះបន្តទៀតថា បច្ចុប្បន្នមានផលលំបាកនៅត្រង់តម្រូវណែមរសជាតិដើម គឺត្រូវការប្រភេទត្រីក្នុងស្រុកជាចាំបាច់ដូចជា ត្រីរ៉ស់ ត្រីឆ្តោ និងត្រីដៀប ខណៈត្រីក្នុងស្រុកបច្ចុប្បន្នដែលត្រូវការផលិតធ្វើជាណែមរក្សារសជាតិដើម ក៏មានការខ្វះខាត។
បច្ចុប្បន្ននេះមានណែមលេខ២ ដែលប្រើសាច់ជ្រូកសុទ្ធឬស្បែកជ្រូកលាយសាច់ត្រី ហើយដោយឡែក១ទៀតសម្រាប់សាច់ត្រីសុទ្ធ ក៏មានលេខ២ដែរគឺដោយសារយកត្រីពីថៃដូចជាត្រីត្រសក់ ត្រីនួនចាន់ ត្រីព្រួល ត្រីប្រលួងនិងត្រីឆ្លាតជាដើម។
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


