Connect with us

KPT+

ជឿដែរ? ពលរដ្ឋកូរ៉េ ៦០% ចង់​ផ្លាស់ទៅ​​រស់​នៅ​ប្រទេសផ្សេងវិញ

បានផុស

នៅ

ការ​ស្ទង់​មតិ​​មួយ​នៅ​ប្រទេស​កូរ៉េ​បាន​បង្ហាញ​ថា​ ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៃ​ការ​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ក្នុងសង្គមរស់នៅ ព្រមជាមួយ​​ការ​ចំណាយ​លើកូនៗ និងសកម្មភាព​ផ្សេងៗ​ទៀត​សម្រាប់​ជីវិត បាន​ធ្វើ​ឱ្យ​មនុស្ស​ពេញវ័យ​ជិត ៦០% គិត​ថា ការផ្លាស់​ទៅ​រស់​នៅ​ប្រទេស​ផ្សេង​អាច​ទទួល​បាន​ជីវិត​ល្អ​ប្រសើរ​ជាងនៅកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ផ្អែក​លើ​ការ​ស្ទង់​មតិ​តាម​អ៊ិនធរណិត​ លើ​មនុស្ស​ពេញវ័យ​ចំនួន ៤២២៩ នាក់ ​ដែល​មាន​អាយុ​ជុំវិញ ៣០ ឆ្នាំ ​ដោយបានឆ្លើយ​ដូចៗគ្នាប្រមាណ ៦៦% ថា ពួកគេចង់​គេច​ចេញ​ពី​អ្វី​ដែល​ខ្លួន​ហៅថា “នរក​លោកិយ​” ។

រីឯក្រុម​អាយុពី ៣០ ទៅ ៤០ ដែលជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង ក៏មិន​ពេញចិត្ត​នឹង​ជីវិតរស៊នៅ​ប្រទេសនេះដែរ។

មូលហេតុ​ធំ​បំផុត​នៃការទោមនស្ស​ទាំងនោះគឺ កង្វះ​ពេល​វេលា​ដើម្បី​សម្រាក (៤៣.៣%) ​។ ទីពីរ​គឺ ចង់​មាន​បទ​ពិសោធ​ថ្មី (៤៣ %)។ ទីបី ពួកគេចង់ទៅ​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​សុខុមាលភាព​ប្រសើរ​ជាងកូរ៉េ (៤១ %) និងចុងក្រោយ ចង់ស្វែង​រក​ការ​អប់រំ​ប្រសើរ​ជាង​មុននិងបរិស្ថានល្អ​សម្រាប់​កុមារ (១៨,៦ %)។

ក្នុងនោះ សហរដ្ឋអាមេរិក​​ជា​ទិសដៅ​ដែលពួកគេ​​ពេញចិត្តមាន ៤៥ % បន្ទាប់មក​គឺ​អូស្ត្រាលី ​ញូវហ្សឺឡែន ឬកោះហាវ៉ៃមាន ៣៧,៤ % ។

អឺរ៉ុប​ខាងជើង​ដូចជា​ ដាណឺម៉ាក ​ស៊ុយអែត ​និង​ហ្វាំងឡង់មាន ២៨,៧ % ចង់ផ្លាស់ប្ដូរទៅ។  ដោយឡែកអឺរ៉ុប​ខាងលិច​រួម​មាន បារាំង  ​អង់គ្លេស ​និង ​អាល្លឺម៉ង់ មាន ២១,៩ % ហើយអាស៊ី​អាគ្នេយ៍​ដូចជា ​វៀតណាម  ​ថៃ​ និង​ សិង្ហបុរី មាន ១៦,២ %។

ប៉ុន្តែ ​៧០ % នៃ​អ្នក​ឆ្លើយ​សំណួរក៏​បាន​និយាយដែរ​ថា ​នេះ​គ្រាន់តែជាគំនិត​ប៉ុណ្ណោះ ដែល​តាមពិតទៅ គេជឿថាវាពិបាក​នឹង​រក​ការងារ​ថ្មី ឬបន្សាំ​ខ្លួនគេ​​នៅ​បរទេសណាស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ កត្តា​ធំៗនៃ​​វ៉ាក់សាំង​ដែល​មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ច្បាស់

ចុចអាន៖ បើ​រូបិយប័ណ្ណ​រឹង​ពឹង​លើ​សេដ្ឋកិច្ច​ម្ដេច​លុយ​អាមេរិក​មាន​តម្លៃ លុយ​ចិន​មិន​ប្រជា​ប្រិយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៩ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៩ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម