ព័ត៌មានអន្ដរជាតិ
កូនប្រុស Gaddafi ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ៦ឆ្នាំបន្ទាប់ពីត្រូវកាត់ទោសប្រហារជីវិត
លោក Saif al-Islam Gaddafi ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការលីប៊ី Muammar Gaddafi បានប្រកាសឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស នៅខែក្រោយ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិជាន់ខ្ពស់របស់ប្រទេសលីប៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្នងមរតករបស់មេដឹកនាំផ្តាច់ការរូបនេះ បានដាក់ឯកសារបេក្ខភាពរបស់គាត់នៅទីក្រុងភាគខាងត្បូង Sabah រួចរាល់ហើយ។
បុរសអាយុ៤៩ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនដោយក្រុមអ្នកប្រយុទ្ធនៅចុងឆ្នាំ២០១១ ដែលជាឆ្នាំ ឪពុករបស់គាត់ត្រូវបានផ្តួលរំលំក្នុងការបះបោរមួយ បន្ទាប់ពីកាន់អំណាចបានជាង៤០ឆ្នាំ។ ក្រោយមកលោក Muammar Gaddafi ត្រូវបានសម្លាប់ ចំពេលមានការប្រយុទ្ធគ្នា។

បេក្ខភាពប្រធានាធិបតីបច្ចុប្បន្ន ត្រូវបានដោះលែងនៅខែមិថុនាឆ្នាំ២០១៧ បន្ទាប់ពីជាប់ឃុំអស់រយៈពេលជាង៥ឆ្នាំ។
គួរបញ្ជាក់ថា ប្រទេសលីប៊ី នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៤ខែធ្នូ បន្ទាប់មានពីការប៉ុនប៉ងរៀបចំអស់រយៈពេលជាច្រើនឆ្នាំ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។

លោក Saif al-Islam Gaddafi ត្រូវបានតុលាការក្រុង Tripoli កាត់ទោសកំបាំងមុខក្នុងឆ្នាំ២០១៥ ដោយគាត់បានបង្ហាញខ្លួនតាមរយៈ videolink ពីទីក្រុង Zintan នៃប្រទេសលីប៊ី។
គាត់ត្រូវបានកាត់ទោសប្រហារជីវិតពីបទឧក្រិដ្ឋកម្មសង្រ្គាម រួមទាំងការសម្លាប់បាតុករក្នុងអំឡុងការបះបោរឆ្នាំ២០១១ផងដែរ ហើយទំនងជាប្រឈមមុខនឹងការចាប់ខ្លួន ឬគ្រោះថ្នាក់ផ្សេងទៀត ប្រសិនបើគាត់បង្ហាញខ្លួនជាសាធារណៈនៅក្នុងរដ្ឋធានី ទ្រីប៉ូលី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ជំនួប ថ្ងៃ នេះ តើ មេដឹក នាំអាមេរិក និង ចិន ចង់ បាន អ្វី រៀង ៗ ខ្លួន?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


