ព័ត៌មានអន្ដរជាតិ
អ៊ីតាលី ថា ការសម្លាប់លោក Gaddafi គឺជាកំហុសដ៏ធំ
អ្នកការទូតកំពូលរបស់ប្រទេសអ៊ីតាលី និយាយថា មហាអំណាចលោកខាងលិច បានប្រព្រឹត្តកំហុសដ៏ធំមួយ ដោយការជួយទម្លាក់មេដឹកនាំលីប៊ីលោក Muammar Gaddafi នៅក្នុងប្រតិបត្តិការផ្លាស់ប្តូររបបឆ្នាំ២០១១។ អ្នកការទូតរូបនេះទទួលស្គាល់ថា ការស្លាប់របស់លោក Gaddafi បានបង្កឲ្យមានភាពវឹកវរ និងជម្លោះរ៉ាំរ៉ៃច្រើនឆ្នាំ នៅក្នុងប្រទេសអាហ្វ្រិក។

ថ្លែងនៅខាងក្រៅព្រឹត្តិការណ៍មួយក្នុងទីក្រុង Tuscany កាលពីថ្ងៃពុធទី១៦ខែសីហា រដ្ឋមន្ត្រីការបរទេសអ៊ីតាលី និងជាឧបនាយករដ្ឋមន្ដ្រីលោក Antonio Tajani បានរៀបរាប់អំពីបញ្ហារបស់ប្រទេសលីប៊ី ចាប់តាំងពីលោក Gaddafi ត្រូវបានផ្ដួលរំលំ និងធ្វើឃាត។
លោកនិយាយថា “វាជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដែលអនុញ្ញាតឲ្យលោក Gaddafi ត្រូវគេសម្លាប់។ គាត់ប្រហែលជាមិនមែនជាជើងឯកនៃលទ្ធិប្រជាធិបតេយ្យទេ ប៉ុន្តែនៅពេលគាត់បាត់រូបកាយ អស្ថិរភាពនយោបាយក៏បានមកដល់ប្រទេសលីប៊ី និងទ្វីបអាហ្រ្វិក។

លោក Gaddafi ត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយពួកយុទ្ធជនឧទ្ទាម ចំពេលយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូ ដែលធ្វើឡើងក្រោមលេសនៃការដាក់តំបន់គ្មានការហោះហើរ អំឡុងពេលសង្គ្រាមស៊ីវិលឆ្នាំ២០១១របស់ប្រទេសលីប៊ី។
ថ្វីបើទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត ពណ៌នាបេសកកម្មនោះថាជាកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ដើម្បីបញ្ចប់ការវាយប្រហាររបស់រដ្ឋាភិបាលលើជនស៊ីវិលក៏ដោយ ប៉ុន្តែការស៊ើបអង្កេតរបស់សភាចក្រភពអង់គ្លេស ក្រោយមកបានរកឃើញថា “ការគំរាមកំហែងដល់ជនស៊ីវិល គឺត្រូវបានគេបំផ្លើស ហើយថា មហាអំណាចលោកខាងលិច មិនអើពើនឹងក្រុមឥស្លាមនិយម”។
បន្ទាប់ពីប្រតិបត្តិការផ្លាស់ប្តូររបបនេះ ប្រទេសលីប៊ី ត្រូវបានបែងចែករវាងរដ្ឋាភិបាលប្រកួតប្រជែងជាច្រើន ដែលរដ្ឋាភិបាលនីមួយៗទាមទារភាពស្របច្បាប់ក្នុងការគ្រប់គ្រង។
ចាប់តាំងពីពេលនោះមក បក្សពួកទាំងឡាយបានបន្តប្រយុទ្ធគ្នា ហើយទីបំផុតបានបង្រួបបង្រួមក្រោមជំរំចំនួនពីរ ដែលមួយជារដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ ដឹកនាំដោយអង្គការសហប្រជាជាតិ និងមួយទៀត ជាកងកម្លាំងដែលស្មោះត្រង់នឹងឧត្តមសេនីយ៍ Khalifa Haftar ហើយចាប់តាំងពីការស្លាប់របស់លោក Gaddafi អំពើភេរវកម្ម ក៏បានកកើតឡើងវិញផងដែរនៅទូទាំងទ្វីបអាហ្រ្វិកខាងជើង ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កូនប្រុស Gaddafi ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ៦ឆ្នាំបន្ទាប់ពីត្រូវកាត់ទោសប្រហារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


