Connect with us

ព័ត៌មានជាតិ

លោក ឈាង វុន នឹងឡើងជា​ប្រធានគណៈកម្មការទី ២ ​ក្រោយលោក ជាម យៀប ទៅ​អនុប្រធាន​ទី ១ ​រដ្ឋសភា​

បានផុស

នៅ

តាមប្រភពព័ត៌មាន​ច្បាស់ការមួយ បានបង្ហើបថា ក្រោយពីលោកបណ្ឌិត ងួន ញ៉ិល​ បានទទួលមរណភាព សម្តេច តេជោ ហ៊ុន សែន ក្នុងនាម​ជាប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១​ បានដាក់លិខិតទៅសម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ដើម្បី​ស្នើ​សុំដាក់បេក្ខភាព​​​អនុប្រធាន​ទី ១ រដ្ឋសភា និងបាន​ស្នើសុំផ្លាស់ប្តូរសមាសភាព​​ នៅក្នុងគណៈកម្មការមួយចំនួន របស់រដ្ឋសភា​ផងដែរ។​

បើតាមប្រភពនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​ស្នើសុំផ្លាស់ប្តូរសមាសភាពមួយ​ចំនួន ដូចជា៖

ទី១- ជ្រើសតាំងលោកបណ្ឌិតរដ្ឋ ជាម យៀប ជាអនុប្រធានទី ១ រដ្ឋសភា ជំនួសលោកបណ្ឌិត ងួន ញ៉ិល។

ទី២- ជ្រើសតាំងលោក ឈាង វុន ជាប្រធានគណៈកម្មការទី ២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) ជំនួសលោកបណ្ឌិត ជាម យៀប។

ទី៣- ជ្រើសតាំងលោក សួស យ៉ារ៉ា ជាប្រធានគណៈកម្មការទី ​៥ (គណៈ​កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួសលោក ឈាង វុន។

ទី៤- ជ្រើសតាំងលោក នឹម ច័ន្ទតារា ជាអនុប្រធានគណៈកម្មការទី ៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួសលោក សួស យ៉ារ៉ា។

ទី៥- ជ្រើសតាំងលោក ទី សុគន្ធ ជាលេខាធិការ​គណៈកម្មការទី ៥ (គណៈកម្មការកិច្ចការបរ​ទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួសលោក នឹម ច័ន្ទតារា។

ទី៦- ជ្រើសតាំងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការទី ៥ (​គណៈកម្មការកិច្ចការបរ​ទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន) ជំនួស​លោក ទី សុគន្ធ។

គួររំលឹកថា ការស្នើសុំផ្លាស់ប្តូរសមាសភាព​ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកបណ្ឌិត ងួន ញ៉ិល អតីតអនុប្រធានទី ១ នៃរដ្ឋសភា បានទទួលមរណភាព ដោយរោគា​ពាធ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១​ ហើយតាមនីតិវិធី ក្រោយពីទទួលបាន​ការ​ស្នើ​សុំ​ពី​តំណាងគណបក្ស​​ គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំ​នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​ ២០២១ខាងមុខនេះ ដើម្បីពិភាក្សា និងពិនិត្យលើសំណើស្នើសុំនេះ៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម