ព័ត៌មានជាតិ
ក្រុមហ៊ុនឯកជនមួយ ប្រគល់ម៉ាស៊ីន ថ្នាំសម្លាប់មេរោគ និងម៉ាស៊ីនបន្សុទ្ធខ្យល់សម្លាប់មេរោគ ជាច្រើនគ្រឿងនិងជាច្រើនដប ជូនរដ្ឋបាលរាជធានី
ភ្នំពេញ ៖ ម៉ាស៊ីនសម្រាប់រោគ ថ្នាំសម្លាប់មេរោគម៉ាស៊ីនបន្សុទ្ធខ្យល់សម្លាប់មេរោគ ជាច្រើនគ្រឿងនិងជាច្រើនដប ត្រូវបានក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)ខណៈដែលជំងឺនេះមិនទាន់សាប សាបរលាបចេញពីរាជធានីភ្នំពេញនូវឡើយ។

ពិធីប្រគល់និងទទួលអំណោយខាងលើនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោកនួន ផារ័ត្ន អភិបាលរងរាជធានី តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លីម តារា នាយកក្រុមហ៊ុន និងលោក Shaun Walts ប្រធានប្រតិបត្តិការក្រុមហ៊ុន ដាប់ប៊ែលយូខេអិល អេកូអីស ឥណ្ឌូឆាយណា ឯ.ក នៅសាលារាជធានីភ្នំពេញ។

លោកនួន ផារ័ត្ន ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកនាយក និងលោក ប្រធានប្រតិបត្តិ ដែលបានឧបត្ថម្ភ – ម៉ាស៊ីនសម្រាប់រោគ (e-COND life Air-Sanitizer)ចំនួន ៥គ្រឿង ចំនួន ៤ដប- ថ្នាំសម្លាប់មេរោគ(INC++29 disinfectant formulated liquid)ចំនួន ៤ដប – ម៉ាស៊ីនបន្សុទ្ធខ្យល់សម្លាប់មេរោគQcov(air sanitizing humidifier) ចំនួន៤គ្រឿង – ថ្នាំសម្លាប់មេរោគ(INC16K disinfectant solutions)ចំនួន ៤ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19)។

លោកនួន ផារ័ត្ន បន្តថា តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-i9)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕
ដោយ ៖ ស្រីរ័ត្ន


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


