ព័ត៌មានអន្ដរជាតិ
ប្រទេសនៅ អឺរ៉ុប មួយទៀត ប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួន Omicron
ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃសុក្រ ពីការផ្ទុះករណីដំបូងនៃវីរុសកូវីដបំប្លែងខ្លួនឆ្លងសាហាវ B.1.1.529 ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង និងប្រទេសដទៃទៀត ។

ក្រសួងបានកត់សម្គាល់ថា មេរោគនេះ ត្រូវបានគេរកឃើញនៅក្នុងការធ្វើតេស្តតាមលំដាប់ហ្សែន ពីជនជាតិអ៊ីស្រាអែលម្នាក់ ដែលត្រឡប់មកពីប្រទេសម៉ាឡាវីវិញ។ ក្នុងករណីនេះ ក៏មានការសង្ស័យផងដែរ អំពីករណីឆ្លងមេរោគនេះបន្ថែមទៀត នៃជនជាតិអ៊ីស្រាអែលពីរនាក់ ទើបវិលត្រឡប់មកពីបរទេសដូចគ្នា។
ក្រសួងបាននិយាយថា ខ្លួនរង់ចាំលទ្ធផលនៃការធ្វើតេស្តតាមលំដាប់របស់ពួកគេ ហើយរហូតមកដល់ពេលនេះ អ្នកទាំងពីរកំពុងស្នាក់នៅដាច់ដោយឡែក។ ដោយឡែក ជនជាតិអ៊ីស្រាអែលទាំងបីនាក់នោះ សុទ្ធតែបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ១៩ កាលពីពេលកន្លងមកដែរ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានប្រកាសហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសអាហ្វ្រិក ចំនួនប្រាំពីរ បន្ទាប់ពី មានការរកឃើញមេរោគនេះនៅអាហ្វ្រិកខាងត្បូង។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett និងរដ្ឋមន្ត្រីសុខាភិបាល Nitzan Horowitz បានសម្រេចចិត្តដាក់ប្រទេសអាហ្វ្រិកខាងត្បូង ឡេសូថូ, បុតស្វាណា, ហ្ស៊ីមបាវ៉េ, ម៉ូសំប៊ិក, ណាមីប៊ី និងអេសវ៉ាទីនី ជា ” ប្រទេសក្រហម “៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron
ចុចអាន៖ក្រុមហ៊ុន Pfizer សុំពេល ១០០ ថ្ងៃផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


