ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer សុំពេល ១០០ ថ្ងៃផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron
ក្រុមហ៊ុនឱសថ Pfizer-BioNTech បានចេញសេចក្តីថ្លែងការណ៍មួយថា ពួកគេមិនប្រាកដថា តើវីរុសបំប្លែងខ្លួនថ្មី Omicron អាចគេចផុតពីវ៉ាក់សាំងរបស់ពួកគេបានឬអត់នោះទេ ប៉ុន្តែសន្យាថា នឹងបង្កើតវ៉ាក់សាំងថ្មីប្រឆាំងនឹងមេរោគនេះក្នុងរយៈពេលប្រហែល ១០០ ថ្ងៃ ។
ដោយដកស្រង់ចេញពីសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន សារព័ត៌មាន Fox Business បាននិយាយកាលពីថ្ងៃសុក្រថា “នៅក្នុងព្រឹត្តិការណ៍ដែលវីរុសបំប្លែងខ្លួនអាចគេចពីវ៉ាក់សាំង ក្រុមហ៊ុន Pfizer-BioNTech រំពឹងថានឹងអាចបង្កើត និងផលិតវ៉ាក់សាំងប្រឆាំងនឹងមេរោគថ្មី ក្នុងរយៈពេលប្រហែល ១០០ ថ្ងៃ បើមានការយល់ព្រមពីនិយ័តករ” ។
ក្រុមហ៊ុន Pfizer-BioNTech បាននិយាយថា ពួកគេរំពឹងនឹងមានទិន្នន័យបន្ថែមលើវីរុសបំប្លែងខ្លួន Omicron ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ហើយបានកត់សម្គាល់ពីមេរោគនេះខុសគ្នាយ៉ាងខ្លាំងពីអ្វីដែលបានសង្កេតពីមុន ។
ក្រុមហ៊ុនឱសថបានគូសបញ្ជាក់ថា កន្លងមកពួកគេក៏បានចាប់ផ្តើមធ្វើការលើការបង្កើតវ៉ាក់សាំងដែលអាចសម្របខ្លួនទៅនឹងមេរោគថ្មីផងដែរ ។ ក្រុមហ៊ុនបន្ថែមថា បច្ចុប្បន្នវ៉ាក់សាំងរបស់ពួកគេអាចចាក់បានក្នុងគម្លាតរយៈពេល ៦ សប្តាហ៍ និងដឹកជញ្ជូនដំបូងក្នុងរយៈពេល ១០០ ថ្ងៃ ។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី B.1.1.529 នៅអាហ្វ្រិកខាងត្បូង ។ WHO បានដាក់ឈ្មោះវីរុសថ្មីនេះដោយអក្សរក្រិកថា Omicron ហើយមេរោគថ្មីនេះគឺអាចឆ្លងច្រើនជាងប្រភេទមុនៗ ហើយមានការវិវត្តច្រើនមិនធម្មតា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ