ព័ត៌មានជាតិ
១០ខែ៖ ស៊ីម៉ាក់កម្ទេចចោលគ្រាប់មីនជិត៧ម៉ឺនគ្រាប់ លើផ្ទៃដីជាង ៨០លានម៉ែត្រក្រឡា
ភ្នំពេញ៖ រយៈពេល១០ខែចាប់ពីខែមករា រហូតដល់ខែ តុលាឆ្នាំ២០២១ស៊ីម៉ាក់ បានកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជិត៧ម៉ឺនគ្រាប់ និងបានធ្វើការរំដោះលើផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាង ៨៣លានម៉ែត្រក្រឡា។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ១០ខែឆ្នាំ២០២១ និងពង្រាងផែនការសមាហរណកម្មឆ្នាំ២០២២របស់អង្គភាពស៊ីម៉ាក់កាលពីល្ងាចថ្ងៃទី៣០វិច្ឆិកា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានមានប្រសាសន៍ថា បើទោះជាស្ថិតក្នុងបរិបទសកលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏លទ្ធផលកិច្ចប្រតិបត្តិការក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ បានធ្វើការរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសរុបចំនួន៨៣.៤៤៦.៣៥២ ម៉ែត្រក្រឡាស្មើនឹង៨៨,១៣ % ស្មើនឹង៧៣,៤៤% នៃផែនការប្រចាំឆ្នាំ។

លោកបានបន្តថា កិច្ចប្រតិបត្តិការនេះ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុប ចំនួន៦៩.៩០៤ គ្រាប់ ព្រមទាំងមានប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងប្រយោលសរុបចំនួន ៣៦.៦២៧គ្រួសារ។
ការស្រាវជ្រាវកំណត់ចម្ការមីន និងគ្រាប់ថ្មីសម្រេចបាន ៥១៤ទីតាំងស្មើនឹង៨០.៦៥០.៨៣៩ម៉ែត្រក្រឡា។ លោកបានបន្ថែមថា ក្នុងរយៈពេលដូចគ្នានេះ ស៊ីម៉ាក់បានធ្វើការផ្សព្វផ្សាយ អប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន១៤.៥៣៨លើក ស្មើនឹង ៤៨០.៨០៦ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន៧៨៦.៩២៤នាក់។

បើតាមលោក ហេង រតនា ផែនការពង្រាងឆ្នាំ២០២២ខាងមុខនេះ ស៊ីម៉ាក់មានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចំនួន ១២៥គីម៉ែត្រក្រឡា និងមានគម្រោងបន្តពង្រឹងសមត្ថភាពជាតិក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល អនុលោមតាមផែនការជាតិ និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិស្តីពីការសម្រេចឱ្យបានអនុសញ្ញាអន្តរជាតិអូតាវ៉ាត្រឹមចុងឆ្នាំ២០២៥។
យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ២០១៨-២០២៥ បានឲ្យដឹងថា នៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់ដោយសារមីនគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ ៨៧៧គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ខ្ពស់ដោយសារមីន៤៩៩គីឡូម៉ែតការ៉េ ជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោមនិង៣៣៣គីឡូម៉ែត្រការ៉េ ជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមដែលគ្រោងនឹងត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ សម្រាប់បោសសម្អាតរយៈពេលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ខាងមុខ៕ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២២ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


