KPT+
ខ្លីខ្លឹម ពីវិធីបង្កើនប្រសិទ្ធភាព ក្នុងអាជីវកម្មឲ្យកាន់តែទាក់ទាញជាងមុនទ្វេដង
ក្នុងនាមជាសហគ្រិនម្នាក់ ប្រសិទ្ធភាព គឺជាពាក្យដែលត្រូវស្គាល់ ហើយវាពិតជាមានសារៈសំខាន់ ចំពោះភាពជោគជ័យ នៃអាជីវកម្មជាខ្លាំង។

ខាងក្រោម ជាគន្លឹះមួយចំនួនដែលអាចជួយម្ចាស់សហគ្រិន ក្នុងការបង្កើនប្រសិទ្ធភាពអាជីវកម្មឲ្យកាន់តែទៅមុខ។
១ ស្វែងរក និងដោះស្រាយតំបន់ដែលមានបញ្ហា
ក្នុងនាមជាមេកោយ គួរតែចាប់ផ្ដើមក្រលេកមើលបញ្ហាដែលជាប់គាំង ខណៈពេលស្វែងរកការបង្កើនប្រសិទ្ធភាព ព្រោះរឿងទាំងអស់នេះ វាពិបាកណាស់ក្នុងការកែលំអ ប្រសិនបើយើងប្រហែស។ ពេលខ្លះ តំបន់ទាំងនេះងាយស្រួលក្នុងការកត់សម្គាល់ ហើយខ្លះគឺមិនអាចទាល់តែសោះ។ នេះជាមូលហេតុដែលវាជាគំនិតល្អ ក្នុងការប្រាស្រ័យទាក់ទងជាមួយបុគ្គលិក ដើម្បីលើកទឹកចិត្តពួកគេឲ្យចេញមុខដោះស្រាយបញ្ហា ដែលពួកគេជួបប្រទះ ក្នុងតួនាទី ហើយប្រសិនបើពួកគេមានគំនិតសម្រាប់វិធីកែលំអទៀត គឺកាន់តែប្រសើរ។

២ ផ្តល់ការបណ្ដុះបណ្ដាលដល់បុគ្គលិក
វាពិបាកក្នុងការបង្កើនប្រសិទ្ធភាព ប្រសិនបើមេកោយមានបុគ្គលិកដែលមិនដឹងពីរបៀបអនុវត្តតួនាទីរបស់ពួកគេ ឲ្យមានប្រសិទ្ធភាព។ ការបណ្ដុះបណ្ដាលបុគ្គលិក គឺជាមធ្យោបាយដ៏ល្អមួយក្នុងការបង្កើនប្រសិទ្ធភាព និងការអនុវត្តបុគ្គល ឬធ្វើឲ្យបុគ្គលិករបស់យើងរីករាយ ងាយចូលរួមជាលក្ខណៈក្រុម។ មេកោយក៏គួរតែលើកទឹកចិត្តបុគ្គលិកឲ្យហ៊ានចេញមុខ ហ៊ានសម្រេចចិត្ត ប្រសិនបើពួកគេមិនដឹងអ្វីមួយ ឬខ្វះទំនុកចិត្តនៅក្នុងផ្នែកនៃតួនាទីរបស់ពួកគេ។
៣ ប្រើឧបករណ៍កែច្នៃឡើងវិញ
ប្រសិនបើអាជីវកម្មរបស់យើងបង្កើតកាកសំណល់ច្រើន យើងនឹងឃើញថាម៉ាស៊ីនក្រឡុកកែច្នៃ គឺជាការវិនិយោគដ៏អស្ចារ្យ។ ការកែឆ្នៃអាចបង្កើនប្រសិទ្ធភាព និងធ្វើឲ្យការកែច្នៃឡើងវិញកាន់តែលឿន ហើយងាយស្រួលសម្រាប់បុគ្គលិក គ្រប់គ្នាផងដែរ។
៤ រក្សាក្រុមរបស់អ្នកឲ្យមានការលើកទឹកចិត្ត

មេកោយក៏ត្រូវស្វែងរកវិធី ដើម្បីរក្សាបុគ្គលិកឲ្យមានការលើកទឹកចិត្តផងដែរ។ ការរក្សាបុគ្គលិកឲ្យមានការលើកទឹកចិត្ត ដើម្បីធានាថា ពួកគេកំពុងបំពេញការងារប្រកបដោយស្តង់ដារខ្ពស់ ជារៀងរាល់ថ្ងៃ ហើយនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រសិទ្ធភាពនៃអាជីវកម្មរបស់យើងដែរ។ មតិកែលំអ គោលដៅ ការលើកទឹកចិត្ត និងអត្ថប្រយោជន៍ គឺជាវិធីមួយចំនួន ដែលអ្នកអាចរក្សាក្រុមឲ្យមានការលើកទឹកចិត្ត។
នេះគឺជាវិធីល្អបំផុតមួយចំនួន ដែលមេកោយគ្រប់រូបអាចបង្កើនប្រសិទ្ធភាពក្នុងអាជីវកម្ម ដែលអាចនាំមកនូវអត្ថប្រយោជន៍ដល់ខ្លួនឯង បុគ្គលិក ព្រមទាំងអាជីវកម្មទាំងមូល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស