ព័ត៌មានអន្ដរជាតិ
ថៃ តាមរកទេសចរអាហ្វ្រិកជិត ៨០០នាក់ ដើម្បីតេស្តរក Omicron ក្នុងនោះ មានខ្លះចាកចេញពីប្រទេសបាត់ហើយ (មានវីដេអូ)
ការិយាល័យអន្តោប្រវេសន៍ និងក្រសួងសុខាភិបាលសាធារណៈថៃ កំពុងតាមដានអ្នកដំណើរអាហ្វ្រិកប្រហែល៧៨៣នាក់ ដែលបានចូលប្រទេសចាប់តាំងពីថ្ងៃទី១៥ខែវិច្ឆិកាមក។
ថៃ កំពុងស្វែងរក ដើម្បីធ្វើតេស្តពួកគេរកវីរុសកូវីដ១៩បំប្លែងខ្លួន Omicron នៅក្នុងវិធានការមួយដែលមានគោលបំណងបង្កើនសុវត្ថិភាពសាធារណៈ។
មេប៉ូលិសជាតិ លោក Suwat Jangyodsuk បាននិយាយថា ភ្ញៀវទេសចរអាហ្វ្រិក ត្រូវបានគេជឿថា ស្ថិតនៅក្នុងគោលដៅទេសចរណ៍សំខាន់ៗ រួមទាំងទីក្រុងបាងកកផងដែរ ហើយអាជ្ញាធរកំពុងព្យាយាមទាក់ទងពួកគេ និងស្នើសុំឲ្យពួកគេធ្វើតេស្ត ដើម្បីរកមើលថាតើពួកគេមានផ្ទុកមេរោគប្រភេទថ្មីដែរឬក៏អត់។
លោកនិយាយថា ប៉ូលិសអន្តោប្រវេសន៍ និងក្រសួង ក៏កំពុងបង្កើនវិធានការត្រួតពិនិត្យកូវីដនៅតាមអាកាសយានដ្ឋានផងដែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសុខភាពដែលកាន់តែខ្លាំងឡើងដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មី។
អាជ្ញាធរសន្តិសុខ ក៏កំពុងបង្កើនវិធានការសន្តិសុខតាមព្រំដែនផងដែរ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់តាមច្រកធម្មជាតិក្នុងខេត្តជាប់ព្រំដែន។
ស្របពេលជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ (CCSA) បាននិយាយថា ចាប់ពីថ្ងៃទី១៥ខែវិច្ឆិកា រហូតដល់ថ្ងៃសៅរ៍សប្តាហ៍មុន មនុស្សសរុបចំនួន៣៣៣នាក់មកពីប្រទេសនៅទ្វីបអាហ្វ្រិកភាគខាងត្បូងចំនួន៨ដែលបច្ចុប្បន្នត្រូវបានហាមឃាត់ដោយប្រទេសជាច្រើន គឺបានចូលមកប្រទេសថៃ។
ក្នុងចំណោមមនុស្សទាំង៣៣៣នាក់នោះ មានបីនាក់បានចាកចេញពីប្រទេសថៃរួចទៅហើយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ នីហ្សេរីយ៉ា បញ្ជាក់ករណីដំបូងនៃវីរុសកូវីដ១៩បំប្លែងខ្លួន Omicron
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


