នយោបាយ
ប្រមុខដឹកនាំកម្ពុជា អះអាងថា មិនបានទៅបំបែកសម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងលោក កឹម សុខា ទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មខ្លាំងៗទៅកាន់អ្នកវិភាគ និងមន្រ្តីនៃអតីតគណបក្សប្រឆាំងដែលបានចោទប្រកាន់សម្តេចថា បានចូលទៅបំបែកបំបាក់សម្ព័ន្ធភាពរវាងលោកសម រង្ស៊ី និងលោកកឹម សុខា។ សម្តេចតេជោ បានអះអាងថា ពួកគេបែកបាក់គ្នាដោយខ្លួនឯង ដោយមិនពាក់ព័ន្ធនឹងសម្តេចបន្តិចឡើយ។

ពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តដែលពួកគេមកបន្ទោសសម្តេចថា នៅពីក្រោយការបែកបាក់រវាងលោកសម រង្ស៊ី និងលោកកឹម សុខា ខណៈអ្នកទាំង២នេះបែកបាក់គ្នាដោយខ្លួនឯងសោះ។ ប៉ុន្តែ សម្តេចក៏បានអះអាងថា បើសម្តេចជាអ្នកបំបែកបំបាក់ដូចការចោទប្រកាន់មែន នោះ គឺមានន័យថា សម្តេចជាមនុស្សដែលខ្លាំង ហើយក្រុមអតីតបក្សប្រឆាំង គឺខ្សោយមែនទែន។
សម្តេចតេជោ បានប្រៀបប្រដូចការបែកបាក់នៃសម្ព័ន្ធភាពសម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ ទៅនឹងប្តីប្រពន្ធមួយគូ។ សម្តេច បានមានប្រសាសន៍ថា៖ «បែកខ្លួនឯង ហើយម៉េចក៏មកបន្ទោសគេ! ឥឡូវ យើងនិយាយពីរឿងប្តីប្រពន្ធទៅចុះ ទោះបីអ្នកណាថាអីក៏ដោយ ម្តាយក្មេក ឪពុកក្មេក បងថ្លៃ ប្អូនថ្លៃ ធ្វើម៉េចក៏ដោយ បើប្តីប្រពន្ធយើងស្រឡាញ់គ្នា នៅតែយកគ្នាបាន ម៉េចក៏ចាំបាច់មកបន្ទោសគេ»។

ការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនេះ គឺបន្ទាប់ពីសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយបានដើរដល់ផ្លូវបំបែក។ លោកកឹម សុខា ប្រធានអតីតបក្សប្រឆាំងបានអះអាងថា ការបញ្ចប់សម្ព័ន្ធភាពនេះ គឺដោយសារតែលោកសម រង្ស៊ី និងក្រុមរបស់លោកទៅបង្កើតចលនាផ្សេងៗ និងបានវិលត្រឡប់ទៅគណបក្សភ្លើងទៀនវិញ ទាំងដែលលោកមិនបានគាំទ្រផងទេ។ បើតាមលោកកឹម សុខា ការធ្វើបែបនេះ គឺខុសនឹងគោលការណ៍នៃការរួបរួមគ្នារវាងរូបលោក និងលោកសម រង្ស៊ី៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


