សន្តិសុខសង្គម
លំនៅឋាន២ខ្នងផ្ទះ ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង នៅសង្កាត់ច្បារអំពៅ១
ភ្នំពេញ ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយ បានឆាបឆេះលំនៅឋាន២ខ្នងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១៦និង២០នាទី ល្ងាចថ្ងៃទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចជាប់នឹងរបងសាលាបឋមសិក្សាច្បារអំពៅ ស្ថិតក្នុងភូមិដើមអម្ពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លំនៅឋានទាំង២ខ្នង សាងសង់ឡើង ពីឈើប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ x ១០ម៉ែត្រ នឹងមួយខ្នងទៀត ទំហំ៦ម៉ែត្រx១០ម៉ែត្រ។
យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា នៅមុនកើតហេតុ មានភ្លើងលាយលំផ្សែង ឆាបឆេះ និងហ៊ុយចេញពីលំនៅឋានលក់ចាប់ហ៊ួយ១ខ្នង ក្នុងចំណោមផ្ទះទាំង២ខ្នងដែលឆាបឆេះ ។ ភ្លាមនោះ បង្កអោយមានជាអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កអោយមានការភ្ញាក់ផ្អើលឡើងជាខ្លាំង ដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រោះទីតាំងកើតហេតុ នៅក្បែរនឹងទីតាំងអាជ្ញាធរសាធារណ។

ភ្លាមៗនោះ កម្លាំងអាជ្ញាធរចម្រុះ រួមទាំងក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់ការឆាបឆេះ ។ ក្រោយការខិតខំអន្តរាគមន៍ប្រមាណ១ម៉ោងរួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ១០០ភាគរយ ដោយប្រើប្រាស់ឡានទឹកអស់សរុប ១០គ្រឿង។

ក្នុងការឆាបឆេះដដែលនេះ មិនបានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ គឺមានបំផ្លាញលំនៅឋានទាំង២ខ្នង អស់ទាំងស្រុង។ ចំពោះ មូលហេតុ នៃការឆាបឆេះ សមត្ថកិច្ចមិនទាន់ អាចបញ្ជាក់ពីមូលហេតុ បាននៅឡើយនោះទេ ខណៈកំពុងស្ថិតក្នុងការស្រាវជ្រាវបន្ត៕
ដោយ ៖ លីហេង















-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


