KPT+
អាថ៌កំបាំងទាំង ១៣ នៃពណ៌ត្នោតដែលគ្រប់គ្នាកម្រដឹង
ត្នោត ជាពណ៌ដែលពុំសូវមានការចាប់អារម្មណ៍ប៉ុន្មានឡើយក្នុងចំណោមពណ៌នានា។ មនុស្សជាច្រើនចាត់ទុកពណ៌នេះ ជាពណ៌អាប់អួមួយ ហើយគេមិននិយមជ្រើសរើសមកប្រើឡើយ។
យ៉ាងណាមិញពណ៌ត្នោត មានអត្ថន័យផ្សេងគ្នាតាមបណ្ដាប្រទេស និងវប្បធម៌តំបន់រៀងខ្លួន។ វប្បធម៌ខ្លះ ជឿថាពណ៌នេះតំណាងអពមង្គល ប៉ុន្តែវប្បធម៌ខ្លះទៀត ចាត់ទុកជាពណ៌ល្អទៅវិញ។
ខាងក្រោមជា ការពិតទាំង ១៣ នៃពណ៌ត្នោតដែលគ្រប់គ្នាអាចមិនទាន់ដឹងនៅឡើយ៖
១. ពណ៌ត្នោតមានអត្ថន័យដូចនឹងការស្លាប់នៅក្នុងប្រទេសឥណ្ឌា ព្រោះវាជាពណ៌ស្លឹកឈើងាប់ឬជ្រុះ។

២. ជនជាតិដើមអាមេរិកាំងជឿថា ពណ៌ត្នោតជាពណ៌នៃការមានលើវិន័យខ្លួននឯង។
៣. នៅភាគខាងលិច ប្រសិនបើប្រើកាបូបដាក់ពណ៌ត្នោត នោះមានន័យថា អ្នកជាមនុស្សដែលយកអាហារថ្ងៃត្រង់ពីផ្ទះទៅកន្លែងធ្វើការ។
៤. ពណ៌ត្នោតត្រូវបានតំណាងឲ្យផែនដី ពីព្រោះស្ទើរតែគ្រប់ទីកន្លែងនៅលើដីសុទ្ធសឹងតែមានពណ៌នេះ។
៥. ទស្សនវិទូពណ៌ឲ្យដឹងថា ពណ៌ត្នោតត្រូវបានបង្កើតដោយការលាយនៃពណ៌ទាំងអស់ជាមួយគ្នា។
៦. ផ្អែកខាងចិត្តសាស្ត្រ ពណ៌នេះតំណាងឲ្យគ្រួសារ សេចក្ដីសុខ និងស្ថេរភាព។ វាក៏ជាពណ៌តំណាងការលើកទឹកចិត្ត និងការចង់បានទ្រព្យសម្បត្តិ។
៧. ចំពោះមនុស្សណាដែលមានភ្នែកពណ៌ត្នោត ត្រូវបានចាត់ទុកជាបុគ្គលមានភាពច្នៃប្រឌិតប្រកបដោយភាពទាក់ទាញនិងមានទំនុកចិត្តខ្ពស់។
៨. សូកូឡាមានពណ៌ត្នោត ព្រោះថាគ្រឿងផ្សំសំខាន់របស់វា គឺគ្រាប់សណ្តែកកាកាវក៏មានពណ៌ត្នោតដែរ។

៩. រហូតមកដល់មុនឆ្នាំ ១៩២៥ ពណ៌ត្នោតនៅក្នុងថ្នាំលាបនិងថ្នាំជ្រលក់ត្រូវបានផលិតចេញពីដីបរិវេណផ្នូរម៉ាំមីរបស់អេហ្ស៊ីបបុរាណ!
១០. ស្ករត្នោតជាស្ករមិនសុទ្ធ ដែលមានសារធាតុស្ករអំពៅច្រើន។

១១. អ្នកអាចនឹងមានបញ្ហាសុខភាព ប្រសិនបើទឹកនោមមានពណ៌ត្នោត។ ទោះបីជាអាហារខ្លះដូចជាពពួកសណ្ដែកអាចធ្វើឲ្យទឹកនោមពណ៌ត្នោត តែវាអាចជារោគសញ្ញានៃជំងឺរលាកថ្លើម ហូរឈាមក្នុងបំពង់បង្ហួរនោម ឬជំងឺមហារីកស្បែកផងដែរ។
១២. ជនជាតិជប៉ុនមិនមានពាក្យប្រើសម្រាប់ពណ៌ត្នោតទេ។ នៅពេលពួកគេចង់ពិពណ៌នាអ្វីដែលពាក់ព័ន្ធនឹងពណ៌នេះ គេនិយាយជាឃ្លាភ្ជាប់តែម្ដង។
១៣. ពណ៌ត្នោតនៅក្នុងសុបិនច្រើនតែជាប្រផ្នូលពីអ្វីដែលនឹងកើតឡើងក្នុងពេលឆាប់ៗ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE FACT SITE
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


