កីឡា
យុវជន៤នាក់កំពុងលេចធ្លោនៅ AFF Cup ជាគ្រាប់ពេជ្រកម្ពុជាសម្រាប់ស៊ីហ្គេម
ច្រើនឆ្នាំមកហើយកម្ពុជាបានកំពុងអភិវឌ្ឍក្រុមបាល់ទាត់យុវជនសម្រាប់ត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទុះ។
ក្នុងការអភិវឌ្ឍជាច្រើនឆ្នាំរហូតដល់ពេលនេះមានសាលាបាល់ទាត់ជាតិបាទី សាលាបាល់ទាត់តម្រង់ទិស២៥ខេត្ត-ក្រុង និងក្លឹបបាល់ទាត់នៅកម្ពុជាក៏កំពុងបណ្តុះបណ្តាលយុវជនដែរ។

ជាថ្នូរ ក្រុមយុវជនកម្ពុជាទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ដូចជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រខ្លួននៅស៊ីហ្គេមឆ្នាំ២០១៩ និងឡើងជុំផ្តាច់ព្រ័ត្រ 2020 AFC U-19 Championship លើកដំបូង បន្ទាប់ពីជាប់វគ្គជម្រុះក្នុងនាមជាក្រុមលេខ២ល្អបំផុតក្នុងពូល។
ដូច្នេះសម្រាប់ក្រុមយុវជនកម្ពុជានឹងធ្វើបានល្អសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២២ខាងមុខនេះនៅប្រទេសវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣នៅទឹកដីខ្លួនឯង។
សមាជិកយុវជនកម្ពុជា៤រូបកំពុងលេចធ្លោខ្លាំងក្នុងក្រុមជម្រើសជាតិឈុតធំគឺ សៀង ចន្ធា, លឹម ពិសុទ្ធ, មិន រតនៈ និង ញាណ សុស៊ីដាន។
សៀង ចន្ធា៖ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខ្សែបម្រើប្រយុទ្ធស្តាំបង្ហាញទម្រង់លេងល្អមែនទែននៅក្រុមជម្រើសជាតិ។ ក្នុងវគ្គជម្រុះ 2020 AFC U-19 Championship សមាជិកបឹងកេតអាយុ១៩ឆ្នាំនេះស៊ុតបាន៤គ្រាប់ និងរកគ្រាប់បាល់ឲ្យឈុតធំកម្ពុជាទៀតដែរ។


លឹម ពិសុទ្ធ៖ ខ្សែបម្រើប្រយុទ្ធឆ្វេងនេះត្រូវបានគ្រូបង្វឹកកម្ពុជាពេញចិត្តខ្លាំង និងដាក់ឲ្យលេងរហូតមួយរយៈពេលចុងក្រោយសម្រាប់ការប្រកួតអន្តរជាតិ។ តួសំខាន់ម្នាក់ជួយភ្នំពេញក្រោនឈ្នះជើងឯកលីគកម្ពុជា កីឡាករអាយុ២០ឆ្នាំស៊ុតបាន៣គ្រាប់ឲ្យក្រុម U19 កម្ពុជាក្នុងយុទ្ធនាការណ៍ជម្រុះ 2020 AFC U-19 Championship។


មិន រតនៈ៖ រូបគេបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុមព្រះខន្ធរាជស្វាយរៀង និងត្រូវបានកោះហៅចូលជម្រើសជាតិ។ ក្នុងតំណែងខ្សែបម្រើកណ្តាល កីឡាករអាយុ១៩ឆ្នាំផ្នែកសំខាន់ក្នុងការជួយក្រុម និងស៊ុតបាន១គ្រាប់ឲ្យ U19 កម្ពុជាក្នុងយុទ្ធនាការណ៍ជម្រុះ 2020 AFC U-19 Championship។


ញាណ សុស៊ីដាន៖ ទើបកោះហៅចូលជម្រើសជាតិក្នុងឆ្នាំ២០២១នេះ កីឡាករអាយុ១៩ឆ្នាំបង្ហាញខ្លួនឲ្យកម្ពុជាធ្វើបានល្អក្នុងតំណែងបម្រើកណ្តាល។ កីឡាករវ័យក្មេងរូបនេះបង្ហាញខ្លួនបានល្អឲ្យក្រុមក្រសួងការពារជាតិក្នុងលីគកំពូលកម្ពុជារហូតជាប់ជម្រើសជាតិ ថ្វីបើទើបលេចមុខប៉ុន្មានឆ្នាំចុងក្រោយ៕


អត្ថបទ៖ វីរបុត្រ
ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


