KPT+
សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
សុខភាពផ្លូវភេទ ជាផ្នែកសំខាន់មួយនៃសុខភាពទូទៅ ដែលគ្នាយើងមិនគួរមើលរំលង ហើយសុខភាពផ្លូវភេទ នៅ តែជាប្រធានបទមួយដែលមនុស្សមួយចំនួនមិនទាន់ហ៊ាននិយាយចំៗនៅឡើយដោយសារភាពអៀនខ្មាស។ ប៉ុន្តែយើងត្រូវដឹងថា ការដែលយល់ដឹងបានច្រើនពីបញ្ហាសុខភាពផ្លូវភេទ យើងអាចរួចផុតពីជំងឺឆ្លង និងសកម្មភាពផ្លូវភេទប្រថុយប្រថានណាដែលងាយបង្កហានិភ័យដល់យើង។

អ្វីទៅជាសកម្មភាពផ្លូវភេទប្រថុយប្រថាន?
អាកប្បកិរិយា ឬសកម្មភាពផ្លូវភេទប្រថុយប្រថាន ជាសកម្មភាពបង្កើនហានិភ័យដែលមនុស្សប្រឈមនឹងការឆ្លងជំងឺកាមរោគ មានផ្ទៃពោះដោយមិនបានគ្រោងទុក ឬចូលប្រលូកនឹងរឿងផ្លូវភេទមុនគ្រប់អាយុ។ ចំពោះបញ្ហាអាកប្បកិរិយាផ្លូវភេទប្រថុយប្រថាននេះ ក្មេងៗវ័យជំទង់ និងមនុស្សពេញវ័យងាយប្រឈមនឹងផលវិបាកច្រើនជាងគេ។
ឧទាហរណ៍នៃសកម្មភាពផ្លូវភេទប្រថុយប្រថានដែលមានហានិភ័យខ្ពស់រួមមាន៖
- រួមភេទដោយមិនការពារ (មិនប្រើស្រោមអនាម័យ) លើកលែងតែក្នុងទំនាក់ទំនងដៃគូតែមួយយូរអង្វែង
- រួមភេទដោយប្រើមាត់ នឹងប្រដាប់បន្តពូជដោយមិនបានការពារ
- រួមភេទដោយមានដៃគូច្រើននាក់
- សកម្មភាពផ្លូវភេទមុនគ្រប់អាយុ (១៨ឆ្នាំ)
- មានដៃគូរួមភេទដែលមានហានិភ័យខ្ពស់ (អ្នកដែលមានដៃគូរួមភេទច្រើន ឬកត្តាហានិភ័យផ្សេងទៀត)
- រួមភេទតាមរន្ធគូទ
- មានដៃគូរួមភេទដែលប្រើប្រាស់គ្រឿងញៀន (ពិសេសចាក់ថ្នាំញៀនចូលខ្លួន)
- ការប្រកបរបរផ្លូវភេទជាដើម។
សកម្មភាពផ្លូវភេទប្រថុយប្រថាន អាចមានផលវិបាកអវិជ្ជមានជាច្រើន ដែលប៉ះពាល់ដល់ខ្លួនយើង និងអ្នកសដទៃទៀត។ អាកប្បកិរិយាផ្លូវភេទប្រថុយប្រថាននេះ ក៏អាចបំផ្លាញដល់ការគោរពខ្លួនឯង មុខរបរការងារ សុខភាព និងងាយឆ្លងមេរោគអេដស៍ ជំងឺរលាកថ្លើម ការឆ្លងជំងឺកាមរោគផ្សេងទៀត ឬអាចចម្លងទៅដៃគូ។

ការយល់ដឹងពីសុខភាពផ្លូវភេទមានឥទ្ធិពលវិជ្ជមាន ដែលគ្នាយើង ពិសេសក្មេងៗវ័យជំទង់គួរស្វែងយល់កាន់តែច្បាស់ ដើម្បីជាប្រយោជន៍ដល់សុខភាពបន្តពូជ។ ការអប់រំផ្លូវភេទ ទាំងនៅក្នុង និងក្រៅសាលារៀន មិនបង្កើនចំណង់ធ្វើសកម្មភាពផ្លូវភេទដូចដែលមនុស្សភាគច្រើនគិតឡើយ៕
ចុចអាន៖ផ្សិតពីភ្នំហិម៉ាល័យ មានតម្លៃថ្លៃជាងមាស ល្បីខ្លាំងខាងប៉ូវផ្លូវភេទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


