បច្ចេកវិទ្យា
ចេះតិកនិចងាយៗទាំងនេះ ធានាថា ថ្មទូរស័ព្ទមិនងាយខូច ឬប៉ោងផ្ទុះនោះទេ
អ្នកប្រើស្មាតហ្វូនក្នុងសម័យនេះ តែងត្រូវការថ្មកាន់បានយូរ និងមិនងាយខូច។ ទោះជាយ៉ាងណា ថ្មមានអាយុកាលកំណត់ ហើយនឹងខូចទៅតាមពេលវេលា។
មានកត្តាជាច្រើន ដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់ថ្មទូរស័ព្ទ រួមទាំងទម្លាប់នៃការសាកថ្ម ផងដែរ។ ដើម្បីជួយឲ្យថ្មស្មាតហ្វូនប្រើប្រាស់បានយូរ សូមអនុវត្តនូវគន្លឹះខាងក្រោម៖
១ កុំដំណើរការស្មាតហ្វូន រហូតដល់ថ្មអស់ពីទូរស័ព្ទ

កុំទម្លាប់ប្រើទូរស័ព្ទអស់ថ្មគ្មានសល់មួយកាំ ឬឲ្យទូរស័ព្ទបញ្ចេញថាមពលរហូតដល់ចំណុចក្រហម។ ជាការល្អបំផុតមិនត្រូវឲ្យទូសព្ទរសល់ថ្មទាបជាង ២០ភាគរយ មុនពេលបញ្ចូលថ្ម។ មិនចឹងថ្មមិនងាយកាន់បានយូរ ឬអាចថាឆាប់ខូច ប្រើមិនបានយូរ។
២ ចៀសវាងសាកចោល ដោយទុកទូរសព្ធឲ្យថ្មក្ដៅ ឬក្នុងកម្រិតត្រជាក់ពេក
កម្ដៅ ខ្លាំងនឹងបណ្តាលឲ្យថ្មផ្ទុះ ឬប៉ោង ជាពិសេសអាចកាត់បន្ថយសមត្ថភាពរបស់វា។ ដូច្នេះកុំទុកទូរស័ព្ទដោយសាកពេញ ១០០ភាគរយយូរពេក។ ការសាកថ្មក្រោមសីតុណ្ហភាពត្រជាក់ ក៏មិនមែនជាគំនិតល្អដែរ ព្រោះភាពត្រជាក់អាចបណ្ដាលឲ្យមានការដាក់លោហធាតុ Lithium ប៉ះពាល់ដល់អាយុកាលថ្មដូចគ្នា។
៣ សាកពេញមួយយប់ដោយប្រុងប្រយ័ត្ន

មានការជជែកគ្នាជាច្រើន អំពីបញ្ហានេះ ដោយសារតែការភ័យខ្លាចនៃការផ្ទុកលើសចំណុះ។ ទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូននាពេលបច្ចុប្បន្ននេះ គឺមានភាពឆ្លាតវៃគ្រប់គ្រាន់ ដោយមិនអនុញ្ញាតឲ្យពេញហួសកម្រិតថ្ម ឬផ្ទុះឡើយ។ អ្នកអាចសាកថ្មទូរស័ព្ទរបស់អ្នកពេញមួយយប់ ប៉ុន្តែត្រូវប្រាកដថា កត្តាផ្សេងទៀតនឹងមិនធ្វើឲ្យវាឡើងកម្ដៅ ខ្លាំងនោះទេ។ ឧទាហរណ៍ កុំដាក់ទូរស័ព្ទនៅក្រោមខ្នើយ។
៤ ចៀសវាងការសាកថ្មលឿន
ការសាកថ្មលឿន អាចមានប្រយោជន៍ ប្រសិនបើអ្នកត្រូវការទូរស័ព្ទភ្លាមៗ ប៉ុន្តែកុំធ្វើវាញឹកញាប់។ ដូច្នេះត្រូវយកឆ្នាំងសាក ពេលចេញក្រៅ ឬប្រើ Power bank ដើម្បីទប់ទល់ ជាជាងប្រើឧបករណ៍រហ័ស តែងាយខូច។

៥ ប្រើឆ្នាំងសាកដែលភ្ជាប់មកជាមួយទូរស័ព្ទ ឬរបស់មានការធានា
កុំប្រើឆ្នាំងសាកថោកៗ ព្រោះវាអាចធ្វើឲ្យខូចទូរស័ព្ទ រហូតដល់ឆេះ ឬផ្ទុះក៏មាន។ ខណៈពេលដែលថ្មត្រូវបានគេរំពឹងថានឹងកាន់តែយ៉ាប់យ៉ឺនតាមពេលវេលា ទម្លាប់នៃការសាកថ្មដ៏ល្អ អាចជួយឲ្យអាយុកាលរបស់ថ្មមានអតិបរមា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តិចនិកតូចៗ ៥ យ៉ាងជួយឱ្យសាកថ្មទូរសព្ទបានរហ័សនិងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


