សុខភាព
ផ្លែមន មានប្រយោជន៍ច្រើនយ៉ាង ដល់សុខភាពរាងកាយ
ផ្លែមនមានរូបរាងស្រដៀងផ្លែប្លែកបឺរី តែមានរសជាតិស្រដៀងផ្លែទំពាំងបាយជូ។ ផ្លែមនផ្ទុកសារធាតុចិញ្ចឹមល្អៗដែលផ្តល់គុណប្រយោជន៍ច្រើនដល់រាងកាយយើង។ តើផ្លែមនផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

ផ្លែមនជាផ្លែឈើដែលមានជាតិទឹកច្រើន និងមានកាឡូរីទាប ព្រមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីន។ សារៈប្រយោជន៍របស់ផ្លែមនមានដូចជា៖
១. ជំនួយដល់ការរំលាយអាហារ
ផ្លែមនជួយកាត់បន្ថយការទល់លាមក ហើមពោះ និងឈឺពោះ ដោយសារផ្លែមនផ្ទុកជាតិសរសៃច្រើនដែលជួយដល់ដំណើរការរំលាយអាហារ។ ប្រព័ន្ធរំលាយអាហារមានសុខភាពអាចល្អជួយឱ្យរាងកាយយើងមានសុខភាពល្អដែរ។
តាមការសិក្សារបស់វិទ្យាស្ថាន F. De Ritis និងសាកលវិទ្យាល័យ Catholic University of Sacred Heart នៅប្រទេសអ៊ីតាលីបានឱ្យដឹងថា អ្នកដែលបានបញ្ចូលផ្លែមនទៅក្នុងរបបអាហារប្រចាំថ្ងៃអាចស្រកគីឡូប្រហែល ១០% នៃទម្ងន់រាងកាយសរុបក្នុងរយៈពេលប្រហែល ៣ខែ។
២. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
តាមការសិក្សាបានឱ្យដឹងថា សារធាតុមួយចំនួនដែលមាននៅក្នុងផ្លែមនពណ៌សមានប្រសិទ្ធភាពស្រដៀងនឹងថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ ២ ដែរ ព្រោះពួកវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែមនមានផ្ទុកសារធាតុអាល់កាឡូអ៊ីត (alkaloids) ដែលជួយឱ្យកោសិកាម៉ាក្រូហ្វាហ្ស (Macrophages) ដែលជាកោសិកាឈាមសសកម្ម និងជំរុញឱ្យប្រព័ន្ធភាពស៊ាំប្រយុទ្ធប្រឆាំងនឹងវីរុស ឬបាក់តេរី។ វីតាមីន C ដែលមាននៅក្នុងផ្លែមនក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។
៤. ជួយសម្រួលចរន្តឈាម
ផ្លែមនជួយគ្រប់គ្រងសម្ពាធឈាមដោយសារផ្លែមកមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែល អាចជួយពង្រីកសរសៃឈាម និងជួយពង្រឹងសុខភាពសរសៃឈាម។ ដូច្នេះ ចរន្តឈាមរត់បានល្អ ហើយឈាមអាចហូរទៅកាន់បេះដូង និងផ្នែកផ្សេងទៀតនៃរាងកាយដោយគ្មានការរាំងស្ទះ។
ម៉្សាងទៀតផ្លែមក៏ផ្ទុកប៉ូតាស្យូមដែលអាចជួយបន្ថយកាត់សម្ពាធឈាម និងជាតិដែកដែលជួយបង្កើនដល់ការផលិតកោសិកាឈាមក្រហម។
៥. ជំនួយបេះដូង
ផ្លែមនជួយពង្រឹងប្រព័ន្ធសរសៃប្រសាទ និងកាត់បន្ថយកូលេស្តេរ៉ូលអាក្រក់ដែលអាចជួយការពារបញ្ហាសរសៃឈាមបេះដូង កាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ផ្លែមនក៏មានជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុ flavonoid និង polyphenols ដែលជួយសម្រួលដល់សុខភាពបេះដូង។

៦. ប្រឆាំងភាពចាស់
ផ្លែមនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលជួយប្រឆាំងភាពចាស់ និងជួយឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ។
៧. កាត់បន្ថយហានិភ័យនៃការកើតមហារីក
ផ្លែមនមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Resveratrol និង Anthocyanins (សារធាតុពណ៌របស់ផ្លែមន) ដែលអាចជួយការពារការកើតមហារីកដូចជា មហារីកពោះវៀនធំ មហារីកស្បែក មហារីកក្រពេញប្រូស្តាត និងមហារីកក្រពេញទីរ៉ូអ៊ីត។
៨. ជំនួយភ្នែក
ផ្លែមនមានផ្ទុកវីតាមីន A និងស័ង្កសី ដែលជួយពង្រឹងសុខភាពភ្នែក បំបាត់ការចុករួយភ្នែក និងការពារភ្នែកពីរ៉ាឌីកាល់សេរីដែលជាមូលហេតុធ្វើឱ្យភ្នែកចុះខ្សោយ។
៩. ជួយឱ្យឆ្អឹងរឹងមាំ
ផ្លែមនមានផ្ទុកកាល់ស្យូម វីតាមីន K និងជាតិដែក ដែលជាសារធាតុចិញ្ចឹមជួយបង្កើតជាលិកាឆ្អឹង និងឱ្យឆ្អឹងឱ្យរឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះអាចការពារជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់។១០. ជំនួយសក់
ផ្លែមនអាចជួយថែរក្សាពណ៌សក់កុំឱ្យស្កូវមុនអាយុ និងធ្វើឱ្យសក់មានសុខភាពល្អ។

១១. ជំនួយថ្លើម
ផ្លែមនអាចចិញ្ចឹមច្រើន និងអាចជួយបន្សុទ្ធឈាមក្នុងថ្លើម ព្រមទាំងមានជាតិដែកដែលមានប្រយោជន៍ក្នុងការថែរក្សាសុខភាពថ្លើម។
ផ្លែមនមានអត្ថប្រយោជន៍ចំពោះសុខភាព តែយើងក៏ត្រូវកម្រិតការញុំាដែរ។ តាមការសិក្សារបស់សមាគមជំងឺទឹកនោមផ្អែមអាមេរិកបានឱ្យដឹងថា ការញុំាផ្លែមនច្រើនពេកអាចបណ្ដាលឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង និងបណ្តាលឱ្យមាន គ្រោះថ្នាក់៕
ចុចអាន៖ផ្លែឈើទាំង ៥ នេះ ជនជាតិ ជប៉ុន តែងណែនាំញ៉ាំក្នុងរដូវរងា និងស្លឹកឈើជ្រុះ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


