KPT+
ស្បែកស្នាម សម្បុរមិនស៊ីគ្នា សាកដោះស្រាយ តាមរូបមន្តធម្មជាតិប៉ុន្មាននេះ
ការដែលមានសុខភាពស្បែកស្អាត សភ្លឺរលោង មិនមានស្លាកស្នាម ជាបំណងប្រាថ្នារបស់ស្រីៗ ប៉ុន្តែគ្នាយើងខ្លះគ្មានស្បែកម៉ដ្ឋរលោងបែបនេះទេ ដោយខ្លះជួបបញ្ហាស្បែកមានសម្បុរមិនស៊ីគ្នាទៀត ទោះបានប្រើផលិតផលអស់ច្រើនតែនៅមិនបានផល។ យ៉ាងណា កុំទាន់អស់សង្ឃឹមអីស្រីៗគ្នាយើង ក្នុងអត្ថបទនេះនឹងណែនាំពីរូបមន្តធម្មជាតិមួយចំនួន ដែលគ្នាយើងអាចធ្វើបាន បន្ថែមពីលើការប្រើប្រាស់ផលិតផលថែទាំស្បែក ដោយជឿថាអាចជួយបំបាត់ស្នាម និងធ្វើឲ្យសម្បុរស៊ីគ្នាបាន។
១. ទឹកឃ្មុំ

គ្រាន់តែប្រើទឹកឃ្មុំតែឯងក៏អាចជួយបំបាត់ស្នាមបានដែរ ពិសេសនោះស្នាមមុនលើផ្ទៃមុខ។ លាបទឹកឃ្មុំលើស្លាកស្នាម ហើយទុកចោលមួយយប់ និងលាងចេញនៅពេលព្រឹកឡើង។
២. ក្រូចឆ្មារ
ឃើញក្រូចឆ្មារតូចអញ្ចឹងមែន ប៉ុន្តែទឹកក្រូចឆ្មារជួយបំបាត់ស្លាកស្នាម។ លាយទឹកឃ្មុំ២-៣តំណក់ជាមួយទឹកក្រូចឆ្មាររួចលាបលើស្លាកស្នាម និងទុកចោលរយៈពេល ១០នាទី មុនលាងសម្អាតចេញជាមួយទឹកស្អាត។ បើគ្នាយើងប្រើរូបមន្តនេះ ចៀសវាងការត្រូវកម្ដៅថ្ងៃបន្ទាប់ពីលាបទឹកក្រួចឆ្មារ។ គ្នាយើងក៏អាចលាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារដែរ ព្រោះប្រទាលកន្ទុយក្រពើ ជួយកាត់បន្ថយស្លាកស្នាម និងជួយពង្រឹងសុខភាពស្បែកផងដែរ។
៣. ប៉េងប៉ោះ ទឹកឃ្មុំ និងទឹកក្រូចឆ្មារ

យើងអាចធ្វើម៉ាសប៉េងប៉ោះ ដើម្បីកម្ចាត់បញ្ហាស្បែកស្នាម សម្បុរមិនស៊ីគ្នាបាន ដោយសារប៉េងប៉ោះសម្បូរទៅដោយវីតាមីនA ល្អបំផុតក្នុងការកាត់បន្ថយបញ្ហាមុន ឬស្នាមខ្មៅផ្សេងៗដែលមាននៅលើស្បែក។ លាយទឹកឃ្មុំ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ២-៣តំណក់ និងទឹកប៉េងប៉ោះចំនួន១ស្លាបព្រាបាយ រួចលាបទៅលើផ្ទៃមុខឲ្យសព្វល្អ។ ទុកចោលរយៈពេល១៥នាទី រួចលាងជម្រះចេញជាមួយទឹកក្ដៅឧណ្ហៗ។ លាងសម្អាតម្ដងទៀតដោយប្រើទឹកត្រជាក់ ដើម្បីបន្តឹងរន្ធញើសជាការស្រេច។
បន្ថែមពីលើរូបមន្តធម្មជាតិប៉ុន្មានខាងលើនេះ ស្រីៗគ្នាយើងអាចប្រើជាផលិតផលថែទាំស្បែកដែលមានផ្ទុកសារធាតុ Occlusives (ជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients (ជួសជុលស្នាមប្រេះក្នុងស្បែក)។ រូបមន្តផ្សំខាងលើនេះ ស័ក្ដិសមបំផុតសម្រាប់គ្នាយើងដែលមានស្បែកស្ងួត ស្បែកខ្វះសំណើម និងស្បែករមាស់ជាប្រចាំជាដើម៕
ចុចអាន៖ចំណី ៧ មុខ ញ៉ាំទៅឆាប់ឆ្អែតលឿន ទោះញ៉ាំបានតិចក៏ដោយ
ចុចអាន៖អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


