KPT+
គ្រូពេទ្យជំនាញសើស្បែក ប្រាប់ផលិតផលថែរក្សាសម្រស់ ៣ មុខ ទិញនាំតែខាតលុយ
វេជ្ជបណ្ឌិត Mia Jing Gao អ្នកប្រឹក្សាស្បែកមកពីទីក្រុងឡុងដុងនៃចក្រភពអង់គ្លេសបានចែករំលែកថា មិនគួរទិញផលិតផល ៣ មុខនេះទេនាំតែខាតលុយឥតប្រយោជន៍ ៖
១. ផលិតផលខូឡាជែន
ផលិតផលខូឡាជែនអាចមានតម្លៃចាប់ពី ២០ ដុល្លារទៅ ១០០ ដុល្លារឯណោះដែលមនុស្សចូលចិត្តទិញប្រើព្រោះជឿតាមពាក្យឃោសនារបស់អ្នកលក់ ។ យោងតាមការសិក្សាបានឲ្យដឹងថាខូឡាជែនអាចជួយធ្វើឲ្យប្រសើរឡើងនូវភាពចល័តនៃសន្លាក់ប៉ុណ្ណោះ ហើយមិនសូវមានប្រសិទ្ធភាពអ្វីផ្សេងលើសពីនេះទេ ។

២. ម៉ាស LED
យើងប្រហែលជាធ្លាប់ឃើញម៉ាសបែបនេះលក់តាមបណ្ដាញសង្គមក្រោមតម្លៃខ្ពស់និងធ្លាប់ឮពីការឃោសនាថាវាមានច្រើនពណ៌តម្រូវតាមប្រភេទស្បែកមុខ សូម្បីតែម៉ាស LED ទំនើបៗនៅក្នុងគ្លីនិកថ្លៃក៏មិនសូវជាផ្ដល់ប្រសិទ្ធភាពដែរ ។

៣. ថូនន័រ
ថូនន័រជាទឹកជូតឬតប់នៅក្នុងជំហានថែរក្សាមុខ ជាក់ស្ដែងវាមិនមែនជាផលិតផលចាំបាច់សម្រាប់យើងទេ ។ ការថែរក្សាមុខត្រូវការត្រឹមតែផលិតផល ៣-៤ ប្រភេទដូចជា ហ្វូម ឡេផ្ដល់សំណើម និងឡេការពារកម្ដៅថ្ងៃ ។

មុនប្រើផលិតផលណាមួយដែលប៉ះពាល់រាងកាយ អ្នកគួរសាកសួរគ្រូពេទ្យជំនាញឲ្យច្បាស់សិនសឹមប្រើដើម្បីទទួលនូវប្រសិទ្ធភាព និងសុវត្ថិភាព ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ពេទ្យសើស្បែកចែករំលែកបទពិសោធន៍ ៥ ចំណុចមិនគួរធ្វើ ដើម្បីស្បែកស្អាតនិងចំណាយតិច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


